គ្មានអ្វីត្រូវខ្លាច-FEARLESS
ដោយ ក្លូឌីយ៉ូ ហ្ស៊ូលីយ៉េន (អេស្ប៉ាញ-ម៉ិចស៊ិក-បារាំង/ ២០១៧/៧៥នាទី)
ភាពក្លាហាន និងការតស៊ូជារៀងរាល់ថ្ងៃរបស់គ្រួសារជនជាតិក្វាតាមេឡា ដែលបានបាត់សាច់ញាតិរបស់ខ្លួន ក្នុងអំឡុងរបបផ្តាច់ការយោធា ដើម្បីរក្សាបាននូវការចងចាំពីមនុស្សដែលខ្លួនស្រឡាញ់។ គ្រួសារជនរងគ្រោះទាំងនោះបានស្នើសុំ ឲ្យមានការផលិតភាពយន្តឯកសារស្តីពីការបាត់ខ្លួនសាច់ញាតិរបស់ខ្លួន។ បន្ទាប់ពីការតស៊ូផ្នែកផ្លូវច្បាប់អស់រយៈពេលយ៉ាងយូរ ទើបតុលាការអន្តរអាមរិក ដើម្បីសិទ្ធិមនុស្សបានសម្រេចកាត់ទោសរដ្ឋក្វាតាមេឡា ដែលក្នុងនោះគឺតម្រូវឲ្យមានការផលិតឯកសារវីដេអូទៅតាមការស្នើសុំរបស់គ្រួសារជនរងគ្រោះ។ ប៉ុន្តែរដ្ឋនេះមិនបានធ្វើតាមនោះទេ។ ដូច្នេះ សាច់ញាតិរបស់អ្នកបាត់ខ្លួនទាំងនោះ បានជំនះផលិតភាពយន្តឯកសារនេះដោយខ្លួនឯង ដើម្បីបញ្ជាក់ថាវាជាឧបករណ៍ដ៏សំខាន់ក្នុងការបង្ហាញពីប្រវត្តិសាស្ត្រ និងការចងចាំ។
FEARLESS (SIN MIEDO)
By CLAUDIO ZULIAN (Spain, Mexico, France/2017/75 min)
The audacious, everyday struggle of a group of Guatemalans relatives of the disappeared people during the military dictatorship, fighting to keep the memory of their loved ones alive. A group of Guatemalans extraordinarily requested and obtained the production of a documentary film by the State, following condemnations from the Inter-American Court of Human Rights. The State has since refused to move forward with the project, so relatives of disappeared people produced this film, convinced it is a main instrument of history and memory.