App-learning on Khmer Rouge History

Panel Discussion

[English below] «អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម» អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម គឺជា​ក​ម្មវិធី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​សិក្សា​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម តាម​រយៈ Smart devices (smart phones និង/ឬ tablets) ដែល​ទាំង​អស់​គ្នា​អាច​ប្រើ​បាន​តាម​អ៊ីន​ធឺណែត​ដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​នេះ គឺជា​គម្រោង​សំណង​មួយ​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា និង​មាន​គោល​បំណង​អប់រំ​យុវវ័យ អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម ក៏​ដូចជា​បង្កើន​ការ​យល់​ដឹង​អំពី​យុត្តិធម៌ សិទ្ធិ​មនុស្ស និង​សន្តិភាព តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​កិច្ច​សន្ទនា​គ្នា​រវាង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​យុវជន​ជំនាន់​ក្រោយ។ ព័ត៌មាន និង​បណ្ណសារ​ដែល​មាន​ក្នុង​កម្មវិធី​នេះ​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​យ៉ាង​ត្រឹម​ត្រូវ​ដោយ​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។ មជ្ឈមណ្ឌល​បុប្ផាណា គឺជា​អ្នក​បង្កើត​គម្រោង​នេះ​ឡើង ដោយ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្រៀន និង​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​កម្ពុជា ដែល​ខ្លួន​បាន​អនុវត្ត​តាំង​តែ​ពី​ការ​បង្កើត​មជ្ឈ​មណ្ឌល តាម​រយៈ​បណ្ណសារ ភាពយន្ត ភាពយន្ត​ឯកសារ…។ល។ អេប-កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​គឺជា​មធ្យោបាយ​មួយ​នៃ​ការ​ថែរក្សា​ការ​ចង​ចាំ​ជាតិ និង​ផ្ទេរ​ការ​ចង​ចាំ​នោះ​ឲ្យ​ដល់​យុវជន​ជំនាន់​ក្រោយៗ។ គម្រោង​នេះ​ត្រូវ​បាន​ផ្ដល់​មូល​និធិ​ដោយ​សហគមន៍​អឺរ៉ុប និង​មូល​និធិរៃ ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា។ ​
ដើម្បី​ទាញ​យក​កម្មវិធី​នេះ​លោក​អ្នក​ដែល​ប្រើ iOS សូម​ចុច https://goo.gl/uWDF96
ដើម្បីទាញយក​កម្មវិធី​នេះ​លោក​អ្នក​ដែលប្រើ Android សូមចុច https://goo.gl/sFH4xR

“App-learning on Khmer Rouge History ”
App-learning on Khmer Rouge History is an application that allows users to learn the Khmer Rouge through smart devices (mart phones and/or tablets) which has free online access for all. As a proposed reparation project in front of Extraordinary Chambers in the Courts of Cambodia, the objective of the project is to educate the youth on Khmer Rouge History as well as to raise awareness about justice, human rights and peace hosting an exchange between Khmer Rouge survivors and the young people. The information and archived media existing in the app was validated by Cambodian and international experts of Khmer Rouge History. Bophana Center is the creator of the project and focuses on teaching and understanding Cambodian History and culture which it has done since its foundation, through archives, movies, documentaries… App-learning on Khmer Rouge History is a way to preserve national memory and to reach the younger generations. This project was Funded by the European Union and REI Foundation Limited and the Ministry of Education, Youth and Sports.
To download the app onto your IOS device, click the link below: https://goo.gl/uWDF96
To download the app onto your Android device, click the link below: https://goo.gl/sFH4xR

avatar
  • March 10, 2018 · 10:00 am
  • Bophana Center
  • CIFF