លូមុមបា – LUMUMBA

ដោយ រ៉ាអ៊ួល ផេក (ប៊ែលហ្សិក /២០០០/ ១១៤នាទី)

មិនទាន់អាយុ៣០ឆ្នាំផង ប៉ាទ្រិក លូមុមបា បាន​ក្លាយ​ជា​វីរបុរស​នៃ​ឯករាជ្យ​ភាព​របស់​កុងហ្គោ ខណៈ​ដែល​មាន​ភាព​ចលាចល​ក្នុង​ការ​រំដោះ​ប្រទេស​ឲ្យ​រួច​ផុត​ពី​អាណានិគម បាន​ជំរុញ​ឲ្យ​គេ​ក្លាយ​ជា​បុគ្គល​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​ឆាក​នយោបាយ​អន្តរជាតិ។ ទោះ​បី​គេ​ជាប់​គុក​ជា​ច្រើន​លើក​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ និង​កុប​កម្ម​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ាទ្រិក លូមុមបា បាន​ប្រែ​ក្លាយ​ខ្លួន​ពី​បុគ្គលិក​ប្រៃសណីយ៍​ធម្មតា ទៅ​ជា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដ៏​មាន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាព្រិក​ ហើយ​មាន​ការ​បង្ខូច​ជាច្រើន​អំពី​រូប​គេ​នៅ​ក្នុង​អំឡុង​សម័យ​សង្រ្គាម​ត្រជាក់។ ប៉ុន្តែ​គេ​បែរ​ជា​មិន​អាច​កែ​ប្រែ​សោកនាដកម្ម​នៃ​ជីវិត​របស់​គេ​បាន​ឡើយ ពោល​គឺ​គេ​ត្រូវ​បាន​ធ្វើ​ឃាត​ត្រឹម​តែ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ជាប់ឆ្នោត។

“LUMUMBA” by RAOUL PECK (Belgium/2000/114 min)
Patrice Lumumba, a hero of Congolese independence, is not yet 30 when the upheavals of a botched decolonization propel him to the forefront of the international political scene. Sent to jail on multiple occasions for inciting disorder and riots, he quickly rises from modest postal clerk to Prime Minister of one of the richest countries in Africa. He becomes one of the most vilified figures in an intense Cold War period. His tragic destiny was programmed early on: he is assassinated only 3 months after his election.

avatar
  • March 10, 2018 · 8:00 pm
  • Bophana Center
  • CIFF