ការអភិរក្សសត្វដំរី និងបទពិសោធរបស់ជនជាតិដើមភាគតិចនៅកម្ពុជា: ការផ្តោតការយកចិត្តទុកដាក់លើបរិស្ថានតាមរយៈការផលិតភាពយន្តដោយយុវជន
![DSC_4599-2](https://bophana.org/wp-content/uploads/2020/06/DSC_4599-2.jpg)
គម្រោងនេះបានយកការផលិតភាពយន្តដោយចុះទៅសិក្សានៅមូលដ្ឋានដោយផ្ទាល់ ដើម្បីតភ្ជាប់យុវជនដែលរស់នៅក្នុងបរិបទនៃប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានជួបនូវបញ្ហាប្រឈមក្រោយសង្គ្រាម និងការគំរាមកំហែងទៅលើបរិស្ថាន។ ជាពិសេស គម្រោងក៏ផ្តោតលើការអភិរក្សសត្វដំរី និងបញ្ហាប្រឈមរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជាផងដែរ។ គម្រោងនេះបានលើកទឹកចិត្ត និងគាំទ្រយុវជនឱ្យចេះផលិតខ្សែភាពយន្តដែលនាំមកនូវចំណេះដឹងអំពីការអភិរក្សសត្វដំរី និងជីវភាពរបស់ប្រជាជនក្នុងសហគមន៍ជនជាតិដើមភាគតិច។
![DSC_4823](https://bophana.org/wp-content/uploads/2020/06/DSC_4823.jpg)
![DSC_5588](https://bophana.org/wp-content/uploads/2020/06/DSC_55881.jpg)
![DSC_5942-2](https://bophana.org/wp-content/uploads/2020/06/DSC_5942-2.jpg)
ក្រោមការផ្ដល់មូលនិធិពី Arts and Humanities Research Council និងកិច្ចសហការរវាងសាកលវិទ្យាល័យ Bath, សាកលវិទ្យាល័យ Queen’s University Belfast, សាកលវិទ្យាល័យ Leeds, មជ្ឈមណ្ឌលបុប្ផាណា និងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្ដួចផ្ដើម និងបរិស្ថាន (ELIE) គម្រោងនេះបានជ្រើសរើសយុវជនចំនួន១២នាក់ និងបានបណ្តុះបណ្តាលពួកគេអំពីវិធីសាស្ត្រនៃការផលិតភាពយន្តដោយចុះទៅសិក្សានៅមូលដ្ឋានដោយផ្ទាល់។ ជាលទ្ធផល បន្ទាប់ពីរយៈពេល១២ខែ ពួកគេបានសម្រេចនូវភាពយន្តឯកសារចំនួនបីរឿងដែលបង្ហាញពីការអភិរក្សគំរូទៅលើសត្វដំរី ចំណេះដឹងផ្នែកបរិស្ថាន និងវប្បធម៌របស់ប្រជាជនក្នុងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី។
![DSC_2644](https://bophana.org/wp-content/uploads/2014/05/DSC_2644-For-Website.jpg)
![DSC_1370-30](https://bophana.org/wp-content/uploads/2020/06/DSC_1370-301.jpg)
![DSC_1156-32](https://bophana.org/wp-content/uploads/2020/06/DSC_1156-321.jpg)
គម្រោងនឹងចាក់បញ្ចាំងភាពយន្តទាំងបីនេះនៅតាមសហគមន៍ជនជាតិដើមភាគតិចសម្រាប់អ្នកអភិរក្សនានា និងនៅក្នុងមហោស្រពភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ បន្ថែមពីលើការជំរុញឱ្យមានកិច្ចការអភិរក្ស គម្រោងនេះក៏នឹងបង្កើតធនធានមនុស្សថ្មីៗបន្ថែមទៀតក្នុងវិស័យភាពយន្តនៅកម្ពុជាផងដែរ។
![DSC_1205-51](https://bophana.org/wp-content/uploads/2020/06/DSC_1205-51.jpg)
![DSC_7921-2](https://bophana.org/wp-content/uploads/2020/06/DSC_7921-2.jpg)
![DSC_7932-2](https://bophana.org/wp-content/uploads/2020/06/DSC_7932-2.jpg)
ឧបត្ថម្ភដោយ ៖
![AHRC2](https://bophana.org/wp-content/uploads/2020/06/AHRC2-300x101.png)
![GCRF New](https://bophana.org:443/wp-content/uploads/2021/06/GCRF-New.png)
សហការដោយ ៖
![BATH](https://bophana.org:443/wp-content/uploads/2020/09/BATH.png)
![Leeds](https://bophana.org/wp-content/uploads/2020/06/Leeds1-300x85.jpg)
![Print](https://bophana.org/wp-content/uploads/2020/06/QUB1.jpg)
![Basic CMYK](https://bophana.org/wp-content/uploads/2020/06/EVP-Logo-Vertical-R.jpg)