មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
June 30, 2026
ការផលិតភាពយន្តឯកសារ ការអភិរក្សវប្បធម៌ និងកិច្ចសហការអន្តរជាតិ បង្កើតឱកាសថ្មីៗសម្រាប់យុវជនកម្ពុជា ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ(២០២២-២០២៦) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) ដោយមានការគាំទ្រដ៏ពីមូលនិធិហេនរីលូស៍ (The Henry Luce Foundation) តាមរយៈ Give2Asia និង Myriad USA បានអនុវត្តគម្រោង«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»ដោយជោគជ័យ។ គំនិតផ្តួចផ្តើមនេះបានផ្តល់នូវឱកាសនិងភាពអង់អាចដល់សមិទ្ធករភាពយន្តឯកសារកម្ពុជាជំនាន់ថ្មី ទន្ទឹមគ្នានឹងការលើកកម្ពស់ការប្រើប្រាស់បណ្ណសារសោតទស្សន៍ និងការលើកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាតាមរយៈ ខ្សែភាពយន្ត។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់យុវជនដែលចាប់អារម្មណ៍លើការផលិតភាពយន្តឯកសារ ជាពិសេសអ្នកដែលមកពីសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលនូវការបណ្តុះបណ្តាលភាពយន្តប្រកបដោយវិជ្ជាជីវៈ ការអប់រំផ្នែកបណ្ណសារ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ និងការចាក់បញ្ចាំងភាពយន្តជាសាធារណៈ គម្រោងនេះបានត្រួសត្រាយផ្លូវដ៏មានអត្ថន័យសម្រាប់យុវជនក្នុងការរៀបរាប់រឿងរ៉ាវរបស់បុគ្គលនិងសហគមន៍ចម្រុះក្នុងប្រទេសកម្ពុជា និងក្នុងការរក្សាការចងចាំផ្នែកវប្បធម៌។ ការយល់ដឹងអំពីតម្រូវការក្នុងស្រុក គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃតម្រូវការយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា។ តាមរយៈការពិគ្រោះយោបល់ជាមួយយុវជន អាជ្ញាធរមូលដ្ឋាន អ្នកអប់រំ និងសង្គមស៊ីវិលដែលធ្វើការលើផ្នែកសង្គម វប្បធម៌ និងបរិស្ថាន មជ្ឈមណ្ឌលបុប្ផាណាបានរកឃើញនូវតម្រូវការនិងកត្តាប្រឈមរបស់យុវជនដែលចង់ក្លាយជាសមិទ្ធករភាពយន្តនៅតាមបណ្តាខេត្តនានាក្រៅទីក្រុងភ្នំពេញ។ ការសិក្សានិងវាយតម្លៃបានបង្ហាញថា យុវជនដែលមានទេពកោសល្យជាច្រើនខ្វះលទ្ធភាពទទួលបានការអប់រំផ្នែកផលិតភាពយន្តប្រកបដោយវិជ្ជាជីវៈ។ ពួកគេខ្វះខាតឧបករណ៍ប្រើប្រាស់និងឱកាសដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់ពួកគេ។ យុវជនជនជាតិដើមភាគតិច មិនមានសូវមានច្រើននោះទេនៅក្នុងវិស័យសោតទស្សន៍របស់ប្រទេសកម្ពុជា ទោះបីជាពួកគេមានចំណេះដឹងផ្នែកវប្បធម៌ដ៏ពិសេស និងមានរឿងរ៉ាវសំខាន់ៗជាច្រើន ដែលសមនឹងទទួលបានការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយក៏ដោយ។ ការរកឃើញនេះ បានជួយដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាលមួយដែលរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេសផលិតភាពយន្ត ជាមួយនឹងការនិទានរឿង ការធ្វើទំនាក់ទំនង ការស្រាវជ្រាវបណ្ណសារ និងការផលិតឯកសារផ្នែកវប្បធម៌។ […]
June 10, 2026
ដោយទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD – Agence Française de Développement) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា«លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» (Enhancing the Preservation of Audiovisual Memory and Youth Empowerment) សម្រាប់រយៈពេល៣(បី)ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ ខែតុលា ឆ្នាំ២០២៨។ គម្រោងនេះ នឹងផ្តល់អាហារូបករណ៍ជូនយុវជនកម្ពុជាចំនួន៦(ប្រាំមួយ)នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្នែកឌីជីថលនីយកម្ម និងការគ្រប់គ្រងបណ្ណសារ សម្រាប់រយៈពេល៦ខែ។ លក្ខខណ្ឌនៃការជ្រើសរើស៖ ● ជាប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ ● ជាអ្នកដែលមានកម្រិតវប្បធម៌យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ● ជាអ្នកដែលមិនមានពិរុទ្ធភាព ● ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់។ អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖ ● ការសិក្សា និងការប្រើប្រាស់សម្ភារៈដោយឥតបង់ថ្លៃ ● ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា […]
January 22, 2026
ដោយទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់អភិរឌ្ឍន៍ (AFD) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផា ណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការ ផ្តល់ភាពអង់អាចដល់យុវជន» (Enhancing the Preservation of Audiovisual Memory and Youth Empowerment) សម្រាប់រយៈពេល៣(បី)ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ ខែតុលា ឆ្នាំ២០២៨។ គម្រោងនេះ នឹងផ្តល់អាហារូបករណ៍ជូនយុវជនចំនួន១២(ដប់ពីរ)នាក់ក្នុងមួយឆ្នាំ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្នែក ផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ។ លក្ខខណ្ឌនៃការជ្រើសរើស៖ ● ជាប្រជាជនកម្ពុជា រួមមានជនជាតិខ្មែរ ជនជាតិភាគតិច និងជនជាតិដើមភាគតិច ដែលកំពុងរស់នៅប្រទេសកម្ពុជា ● ជាអ្នកដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ ● ជាអ្នកដែលមិនមានពិរុទ្ធភាព ● ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា ● ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់ ● ស្ត្រីនិងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖ ● ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ ● ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា ● ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា […]
May 12, 2025
ភ្នំពេញ កម្ពុជា – មជ្ឈមណ្ឌលបុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសសិក្ខាកាមសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំសិក្សា២០២៥-២០២៦។ ដោយទទួលបានការឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) បានអនុវត្តគម្រោងមួយដែលមានឈ្មោះថា «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» កម្មវិធីនេះមានគោលបំណងកសាងសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាអ្នកផលិតភាពយន្តនាពេលអនាគត គាំទ្រពួកគេក្នុងការផលិតភាពយន្តលើប្រធានបទដែលពួកគេចាប់អារម្មណ៍ និងលើកកម្ពស់ការអភិវឌ្ឍជំនាញក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការពង្រឹងការចូលរួមរវាងស្ថាប័នកម្ពុជា និងអាមេរិក។ អាហារូបករណ៍ចំនួនដប់ពីរ(១២)កន្លែង នឹងត្រូវផ្តល់ដល់យុវជនខ្មែរ និងជនជាតិដើមភាគតិចមកពីសហគមន៍ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំសិក្សា ២០២៥~២០២៦។ លក្ខខណ្ឌនៃការជ្រើសរើស៖ ១.ជាជនជាតិខ្មែរ ឬជនជាតិភាគតិច ឬជនជាតិដើមភាគតិច ដែលមានសញ្ជាតិខ្មែរនិងកំពុងរស់នៅប្រទេសកម្ពុជា (ផ្តល់អាទិភាពចំពោះស្ត្រីនិងជនជាតិដើមភាគតិច) ២.មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ៣.ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារនៅក្នុងសហគមន៍របស់ខ្លួន ៤.ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់ អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖ ១.ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ ២.ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា ៣.ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា ៤.វិញ្ញាបនបត្របញ្ជាក់ការសិក្សា ៥.ឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំចូលរៀន : យូរបំផុតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កាលបរិច្ឆេទនៃការបណ្តុះបណ្តាល : ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា […]
April 29, 2025
“ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET” ពិព័រណ៍អនឡាញដែលផ្ដិតយកនូវភាពរស់រវើករបស់ប្រទេសកម្ពុជានៅដើមទសវត្សទី ៩០ ភ្នំពេញ, ប្រទេសកម្ពុជា — [មេសា ២០២៥] — មជ្ឈមណ្ឌលបុប្ផាណាមានក្ដីសោមនស្សដាក់បង្ហាញពិព័រណ៍ “ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”…
January 15, 2025
កាលពីពេលថ្មីៗនេះ វិចិត្រករជនជាតិបារាំងឈ្មោះដានូ (Danhôo) បានបរិច្ចាគស្នាដៃមួយរបស់គាត់ដែលមានចំណងជើងថា «ការចែករំលែក» ដល់មជ្ឈមណ្ឌលបុប្ផាណា។ មជ្ឈមណ្ឌលបុប្ផាណា បង្កើតឡើងដោយសហស្ថាបនិកពីររូបគឺ លោក ប៉ាន់ រិទ្ធី និងព្រឹទ្ធាចារ្យ អៀវ បណ្ណការ ហើយមជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា។
October 25, 2024
ភ្នំពេញ, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ – មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រួមជាមួយសហគមន៍នានាលើពិភពលោក នឹងប្រារព្ធទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ។ ថ្ងៃដ៏សំខាន់នេះ ត្រូវបានកំណត់យកដោយអង្គការយូណេស្កូ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សបណ្ណសារសោតទស្សន៍សម្រាប់អ្នកជំនាន់ក្រោយ ។ ជាផ្នែកមួយនៃកិច្ចការដ៏សំខាន់នេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញបុគ្គល ស្ថាប័ន និងសាធារណជនទូទៅនៅទូទាំងប្រទេសកម្ពុជា ឱ្យស្វែងយល់ពីតម្លៃនៃបណ្ដុំបណ្ណសារសោតទស្សន៍របស់ពួកគេ ដែលអាចត្រូវបានរក្សាទុកនៅក្នុងផ្ទះ ការិយាល័យ ឬឃ្លាំងជាដើម ។
July 3, 2024
«ជុំវិញទន្លេមេគង្គ» ដែលជាកម្មវិធីដ៍សំខាន់នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ បានប្រារព្ធឡើងនៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ពិធីនេះត្រូវបានសម្ពោធដោយឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកម្មវិធីនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្សបរិស្ថានតាមដងទន្លេមេគង្គ តំបន់ឆ្នេរ និងតំបន់នានាទូទាំងប្រទេសកម្ពុជា ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
June 29, 2024
កាលពីរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍បើកមហោស្រពអន្តរជាតិកម្ពុជាលើកទី១៣ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងនាមជា «អភិបាលកិត្តិយស» នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុម្មុខ អមដោយការបញ្ចាំងភាពយន្តបើកមហោស្រពក្រោមចំណងជើងថា “Elvis of Cambodia” ដែលដឹកនាំដោយសមិទ្ធករភាពយន្ត លោក គ្រីស្ត ផាកឃើស ដែលលោកបានពាំនាំនូវ…
June 5, 2024
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានការជួបជុំមួយរវាង មូលនិធិរៃ មជ្ឈមណ្ឌលបុប្ផាណា សហគមន៍ខ្មែរនៅប្រទេសជប៉ុន និងសមាជិកក្រុម «រស់» (Alive Team) ដែលជាក្រុមយុវជនខ្មែររស់នៅប្រទេសជប៉ុន នៅក្នុងគម្រោងមួយឈ្មោះថា «រំឭក»។…