មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
February 1, 2019
វគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ របស់គម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី» ត្រូវបានផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយសមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍ (មជ្ឈមណ្ឌលបុប្ផាណា)
December 29, 2018
សួស្ដីឆ្នាំថ្មី ២០១៩ ពីមជ្ឈមណ្ឌលបុប្ផាណា! នៅដើមឆ្នាំថ្មីនេះ លោកអ្នកអាចចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍វប្បធម៌ថ្មីៗយ៉ាងសំបូរបែប នៅឯមជ្ឈមណ្ឌលរបស់យើងផ្ទាល់ ដូចជា ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តឯកសារ ភាពយន្តប្រតិដ្ឋ និងភាពយន្តខ្នាតខ្លី) ក្លឹបភាពយន្ត ការធ្វើបទបង្ហាញរបស់លោក កែវ ដួង ស្ដីពីការប្រឆាំងនឹងខ្មែរក្រហម និងបាឋកថារបស់លោក សុខ ឡាក់ ទាក់ទងនឹងការចូលរួមរបស់បណ្ណាល័យសម្រាប់ការអភិវឌ្ឍ។
November 5, 2018
ដោយទទួលបានការឧបត្ថម្ភពីកម្មវិធី VOICE តាមរយៈអង្គការអុកស្វាម (Oxfam in Cambodia) និងការឧបត្ថម្ភពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍ (ARPAA) បានបង្កើតគម្រោងមួយដែលមានឈ្មោះថា «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយដែលមាននវភាព» សម្រាប់រយៈពេល ២៤ (ម្ភៃបួន) ខែ។
October 25, 2018
នេះជាកម្មវិធីថ្មីរបស់មជ្ឈមណ្ឌលបុប្ផាណា សម្រាប់ខែវិច្ឆិកា-ធ្នូ ២០១៨ នេះ។ សូមរីករាយជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ថ្មីៗជាច្រើន នៅឯមជ្ឈមណ្ឌលរបស់យើង ដែលក្នុងនោះរួមមាន ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត, ព្រមទាំងការធ្វើបទបង្ហាញស្ដីអំពី «ព្រះពុទ្ធសាសនានិកាយវជ្រយាននៅប្រទេសកម្ពុជាសម័យបុរាណ» ដោយលោក សួន សុភ័ក្ត្រា។ ចុចទាញយកកម្មវិធីរបស់យើងទីនេះ!
October 24, 2018
ការបើកដំណើរការពិព័រណ៍ Online «ផ្ទេរ ២០១៨» និងការបញ្ចាំងភាពយន្ត ដើម្បីចូលរួមអបអរសាទរទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រឿងរបស់អ្នកមានចលនា» មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នឹងធ្វើការបញ្ចាំងជូននូវខ្សែភាពយន្តថ្មីចុងក្រោយបង្អស់របស់លោក រិទ្ធី ប៉ាន់ នោះគឺរឿង «ផ្នូរគ្មានឈ្មោះ»
October 4, 2018
តើលោកអ្នកខកខានមិនបានទស្សនារឿង «ផ្នូរគ្មានឈ្មោះ» ដែលជាស្នាដៃភាពយន្តថ្មីរបស់់លោក រិទ្ធី ប៉ាន់ មែនទេ? ពេលនេះ ឱកាសថ្មីរបស់លោកអ្នកបានមកដល់ហើយ។ ភាពយន្តរឿង «ផ្នូរគ្មានឈ្មោះ» នឹងចាក់បញ្ចាំងរយៈពេល ២ សប្ដាហ៍បន្ថែមទៀត ដោយចាប់ផ្ដើមពីថ្ងៃទី ១១ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា នៅរោងភាពយន្ត ប៉ារីសអេដិន ក្នុងមជ្ឈមណ្ឌលបុប្ផាណា តែមួយគត់។ ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។
September 12, 2018
«ផ្នូរគ្មានឈ្មោះ» ភាពយន្តថ្មីមួយទៀតរបស់លោក រិទ្ធី ប៉ាន់ បន្ទាប់ពីរឿង «កង្វះរូបភាព» (បេក្ខភាពពានរង្វាន់អូស្ការ ឆ្នាំ ២០១៤) និងរឿង «ភៀសខ្លួន» នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នេះតទៅ នៅរោងភាពយន្ត ប៉ារីសអេដិន ក្នុងមជ្ឈមណ្ឌលបុប្ផាណា។ ក្រៅពីនេះ លោកអ្នកក៏អាចទស្សនាភាពយន្តនេះបានផងដែរ នៅឯវិទ្យាស្ថានបារាំង ព្រមទាំងនៅរោងភាពយន្តជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។
August 27, 2018
មជ្ឈមណ្ឌលបុប្ផាណា មានកិត្តិយសសូមបង្ហាញជូនលោកអ្នក នូវកម្មវិធីថ្មីរបស់យើង សម្រាប់ខែកញ្ញា-តុលា ២០១៨ នេះ ដែលមាននូវព្រឹត្តិការណ៍វប្បធម៌ផ្សេងៗយ៉ាងសំបូរបែប ដូចជា ៖ ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត, ការបញ្ចាំងភាពយន្តពិសេស ក្នុងព្រឹត្តិការណ៍ «រដូវកាលវប្បធម៌», ក៏ដូចជាពិព័រណ៍ផងដែរ ក្នុងនោះរួមមាន ពិព័រណ៍ «ភាសាជាឧបសគ្គមួយ» ដោយ ស៊ីវ សេរី និង «ប្រទេសកម្ពុជានាទសវត្សរ៍ឆ្នាំ ៦០» ដោយ ម៉ៃឃើល វិចឃើរី។ ចុចទាញយកកម្មវិធីរបស់យើងទីនេះ!
July 24, 2018
មជ្ឈមណ្ឌលបុប្ជាណា មានកិត្តិយសសូមជម្រាបជូនថា សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ យើងខ្ញុំនឹងឈប់សំរាកចាប់ពីថ្ងៃសៅរ៍ ទី២៨ កក្កដា រហូតដល់ថ្ងៃច័ន្ទ ទី៣០ កក្កដា។ ជាក់ស្ដែងការបញ្ចាំងភាពយន្តថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះ ក៏នឹងត្រូវលុបចោលដែរ។ មជ្ឈមណ្ឌលបុប្ជាណា នឹងបើកដំណើរជាធម្មតាវិញ នៅថ្ងៃអង្គារ ទី៣១ កក្កដា ម៉ោង៨ ព្រឹក។ សូមអរគុណ!
July 9, 2018
មជ្ឈមណ្ឌលបុប្ជាណា កំពុងបង្ហាញគម្រោងមួយដែលមានឈ្មោះថា «អេប-ប្រវត្តិសាស្រ្តខ្មែរក្រហម» ហើយពួកយើងត្រូវការអ្នកទាំងអស់គ្នា ជួយគាំទ្រដើម្បីអាចបន្តដំណើរការនៃគម្រោងនេះទៅមុខទៀត។ សូមចុច ទីនេះ ដើម្បីចូលទៅកាន់ទំព័រថ្មីមួយទៀត រួចចុចពាក្យថា “Click to vote for this project” នៅខាងស្ដាំដៃលោកអ្នក។ សូមចែករំលែកគម្រោងនេះជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។