មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
February 23, 2021
ដោយមើលឃើញពីវិបត្តិកូវីដ-១៩ និងដោយគោរពទៅតាមសេចក្ដីជូនដំណឹងលេខ ២៧ ស.ជ.ណ. របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលបុប្ផាណាសូមផ្អាកសកម្មភាពជាមួយសាធារណជនចំនួន២សប្ដាហ៍ និងកែប្រែកម្មវិធីមួយចំនួនដែលបានគ្រោងទុកដោយលើកទៅពេលក្រោយ។ សូមអស់លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងបន្តតាមដានការផ្សព្វផ្សាយរបស់យើងដែលនឹងមានជាបន្ដបន្ទាប់។ សូមអរគុណ!
February 2, 2021
សូមស្វាគមន៍ប្រិយមិត្តសាជាថ្មីមកកាន់រោងភាពយន្តនៃមជ្ឈមណ្ឌលបុប្ផាណា! ចាប់ពីសប្ដាហ៍នេះតទៅ ប្រិយមិត្តអាចអញ្ជើញមកទស្សនាភាពយន្តនៅក្នុងរោងភាពយន្តដ៏មានផាសុកភាពរបស់យើងបាន! ការបញ្ចាំងភាពយន្តនានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹងត្រឡប់មកកាន់រោងភាពយន្តរបស់យើងវិញដូចគ្នាដែរ! យ៉ាងណាមិញ ក៏សូមកុំភ្លេចកម្មវិធីភាពយន្តថ្ងៃសោរ៍ Online របស់យើងណា៎!
January 4, 2021
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយនឹងជម្រាបដំណឹងថា មជ្ឈមណ្ឌលយើងខ្ញុំចាប់បើកដំណើរការជាធម្មតាឡើងវិញហើយចាប់ពីថ្ងៃនេះតទៅ។ យើងនឹងបើកដំណើរការសាលពិគ្រោះបណ្ណសារនៅជាន់ទី១ និងសាលពិព័រណ៍នៅជាន់ផ្ទាល់ដី។ ចំណែករោងភាពយន្ត យើងខ្ញុំនឹងជូនដំណឹងបន្តទៀតនាពេលក្រោយ។ សម្រាប់សាលពិគ្រោះបណ្ណសារ យើងខ្ញុំអាចទទួលសាធារណជនឱ្យចូលមកកាន់សាលនេះបានត្រឹមតែបីនាក់ប៉ុណ្ណោះក្នុងមួយលើក។ ដើម្បីជាភាពងាយស្រួល និងចៀសវាងការខកខាន សូមផ្ញើសារមកកាន់យើងខ្ញុំជាមុន
December 30, 2020
Dear friends, This year has been incredibly challenging for all of us, and we want to thank all of our friends and supporters who believe in our mission to document Cambodian culture and train the next generation’s filmmakers. In addition to the generosity of the individual donors who have helped us thrive in this difficult […]
December 4, 2020
ដោយមើលឃើញថាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ល្អប្រសើរនៅឡើយ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈសិន លុះត្រាតែស្ថានភាពមានលក្ខណៈល្អប្រសើរជាងនេះ នោះយើងខ្ញុំនឹងជូនដំណឹងទៅលោកអ្នកបន្តទៀត។ ទោះជាយ៉ាងនេះក្ដី លោកអ្នកនៅតែអាចបន្តតាមដានកម្មវិធីរបស់យើងខ្ញុំជាលក្ខណៈ Online និងជាពិសេស សូមប្រកាន់ឱ្យហ្មត់ចត់បំផុតនូវគោលការណ៍សុវត្ថិភាពដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩។ ដោយក្ដីគោរព។
December 2, 2020
មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណានៅដំណើរការជាធម្មតា។ យ៉ាងណាមិញ យើងខ្ញុំអាចទទួលសាធារណជនឱ្យចូលមកកាន់សាលនេះបានត្រឹមតែបីនាក់ប៉ុណ្ណោះក្នុងមួយលើក។ ដើម្បីជាភាពងាយស្រួល និងចៀសវាងការខកខាន សូមផ្ញើសារមកកាន់យើងខ្ញុំជាមុន (តាមរយៈ Facebook Page: Bophana Center) ឬក៏ទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩ ២១ ៧៤ នោះយើងខ្ញុំនឹងអាចធានាកន្លែងជូនលោកអ្នកបាន។
November 23, 2020
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយនឹងជូនដំណឹងដល់សាធារណជនថា មជ្ឈមណ្ឌលបុប្ផាណាចាប់បើកដំណើរការជាធម្មតាឡើងវិញហើយចាប់ពីពេលផ្សាយដំណឹងនេះតទៅ ដោយយោងលិខិតលេខ ២៣០ សខល ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្ដីពីការអនុញ្ញាតបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរទូទាំងប្រទេស។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលយើងខ្ញុំបើកដំណើរការតែសាលពិគ្រោះបណ្ណសារ (ជាន់ទី១) និងសាលពិព័រណ៍ (ជាន់ផ្ទាល់ដី) ប៉ុណ្ណោះ។
November 10, 2020
មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ដោយយោងទៅតាមលិខិតចេញដោយក្រសួងសុខាភិបាល លេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ មជ្ឈមណ្ឌលបុប្ផាណានឹងជូនដំណឹងជាថ្មីម្ដងទៀតនៅពេលស្ថានភាពធូរស្បើយ។ សូមអរគុណ។
សូមរីករាយទស្សនាភាពយន្តឯកសារទាំង ៧ រឿងដែលផលិតដោយយុវជនជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” នៅក្នុងព្រឹត្តិការណ៍ Biennale of Sydney លើកទី ២២ (១០-១៥ វិច្ឆិកា ២០២០) នៅ Australian Centre for Contemporary Art (ACCA)។
October 12, 2020
ខ្សែភាពយន្តឯកសារ “ឌុច គ្រូលត់ដំនៅឋាននរក” ដែលទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនា ពេលនេះកំពុងបង្ហាញខ្លួនសាជាថ្មីនៅលើផ្ទាំងបញ្ចាំងដ៏ធំនៃរោងភាពយន្ត Major Cineplex Cambodia ទាំង ៣ ទីតាំង ក្នុងរាជធានីភ្នំពេញ (Major អ៊ីអន ១, Major អ៊ីអន ២, Major សុរិយា) នៅថ្ងៃទី ១២, ១៣, ១៤, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២០។