May 28, 2021
“ជម្រកខ្ញុំ” ភាពយន្តដែលនិយាយពីបរិស្ថានល្អបំផុត ប្រចាំមហោស្រពភាពយន្ត Piermont ឆ្នាំ២០២១
មជ្ឈមណ្ឌលបុប្ផាណាសូមអបអរសាទរដល់សមិទ្ធិករភាពយន្តវ័យក្មេងទាំង៥រូប គឺកញ្ញា ជួន សុភាណា, កញ្ញា ម៉ិច ជូឡាយ, លោក យ៉ាំ សុភ័ក្ត្រ, លោក មាន សុចិត្រា និងលោក ឈាន ពិសេន អតីតសិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលបុប្ផាណា ដែលភាពយន្តរបស់ពួកគេរឿង “ជម្រកខ្ញុំ” ត្រូវបានជ្រើសរើសជា “ភាពយន្តដែលនិយាយពីបរិស្ថានល្អបំផុត” (Best Environmental Impact Film) ប្រចាំមហោស្រពភាពយន្ត Piermont ឆ្នាំ២០២១ (2021 Piermont Film Festival)។ សូមអបអរសាទរ!!!
មហោស្រពនេះនឹងប្រព្រឹត្តទៅនៅឯ Goswick Pavilion, Piermont ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅថ្ងៃទី១២ និង១៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះហើយ។ សម្រាប់ព័ត៌មានបន្ថែមពីមហោស្រព សូមចុចទីនេះ។
រឹតតែពិសេសជាងនេះទៅទៀត លោកអ្នកក៏មានឱកាសទស្សនាភាពយន្តរឿង “ជម្រកខ្ញុំ” តាមប្រព័ន្ធអនឡាញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច ខាងមុខនេះ ដែលត្រូវជាទិវាបរិស្ថានពិភពលោក ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីនេះ សូមចុចទីនេះ។
ភាពយន្តរឿង “ជម្រកខ្ញុំ” ត្រូវបានផលិតក្រោមគម្រោង “ការអភិរក្សសត្វដំរី និងបទពិសោធរបស់ជនជាតិដើមភាគតិចនៅកម្ពុជា: ការផ្តោតការយកចិត្តទុកដាក់លើបរិស្ថាន តាមរយៈការបង្កើតភាពយន្ត” ទទួលបានមូលនិធិពី Arts and Humanities Research Council ហើយគម្រោងនេះអនុវត្តដោយមជ្ឈមណ្ឌលបុប្ផាណា សហការជាមួយសាកលវិទ្យាល័យ Bath, សាកលវិទ្យាល័យ Leeds, សាកលវិទ្យាល័យ Queen’s University Belfast, និងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្ដួចផ្ដើម និងបរិស្ថាន (ELIE)។