ភាពយន្តបីរឿងរបស់សិក្ខាកាម​បុប្ផាណា​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ព្រឹត្តិការណ៍ AAS 2021 Film Expo

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​ភាពយន្ត​ឯកសារ​ចំនួន​បី​រឿង​ផលិត​ដោយ​សិក្ខាកាម​ផ្នែក​ផលិត​ភាពយន្ត​របស់​បុប្ផាណា ត្រូវបាន​ជ្រើសរើស និង​យកទៅ​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ AAS 2021 Film Expo នៅ​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ព្រឹត្តិការណ៍​ក្នុងឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ជាលក្ខណៈ Online។ Continue reading…


រួមគ្នាបរិច្ចាគបណ្ណសារសោតទស្សន៍​មក​កាន់​មជ្ឈ​មណ្ឌល​បុប្ផាណា!

មជ្ឈមណ្ឌល​បុប្ផាណា​ជា​ស្ថាប័ន​ឈានមុខគេ​ផ្នែក​អភិរក្ស​បណ្ណសារ​សោតទស្សន៍​នៅ​កម្ពុជា។ បច្ចុប្បន្ន​នេះ បណ្ណសារ​សោតទស្សន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​ត្រូវបាន​ធ្វើការ​សង្គ្រោះ ជួសជុល និង​អភិរក្ស​ដោយ​យកចិត្តទុកដាក់​បំផុត។

ដូច្នេះ ប្រសិនបើ​អស់លោក លោកស្រី មានសេសសល់​នូវ​បណ្ណសារ​ចាស់ៗ​ដូចជា ថាសចម្រៀង ហ្វីល រូបថត កាស្សែតវីដេអូ កាស្សែត​ចម្រៀង ជាដើម សូមមេត្តា​ចូលរួម​បរិច្ចាគ​មកកាន់​មជ្ឈមណ្ឌល​បុប្ផាណា​តាមរយៈ ៖ Continue reading…