មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជូនដំណឹង​ដល់​សាធារណជន​ថា មជ្ឈមណ្ឌល​បុប្ផាណា​ចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពី​ពេល​ផ្សាយ​ដំណឹង​នេះ​តទៅ ដោយ​យោង​លិខិត​លេខ ២៣០ សខល ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ របស់​ក្រសួង​សុខាភិបាល ស្ដីពី​ការអនុញ្ញាត​បើកដំណើរការ​ឡើងវិញ​នូវ​រោងភាពយន្ត និង​សារមន្ទីរ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់ថា មជ្ឈមណ្ឌល​យើងខ្ញុំ​បើកដំណើរការ​តែ​សាល​ពិគ្រោះបណ្ណសារ (ជាន់ទី១) និង​សាលពិព័រណ៍ (ជាន់​ផ្ទាល់ដី) ប៉ុណ្ណោះ។ Continue reading…


មជ្ឈមណ្ឌលបុប្ផាណាបិទទ្វារមួយរយៈ

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ដោយយោងទៅតាមលិខិតចេញដោយក្រសួងសុខាភិបាល លេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មជ្ឈមណ្ឌលបុប្ផាណានឹងជូនដំណឹងជាថ្មីម្ដងទៀតនៅពេលស្ថានភាពធូរស្បើយ។ សូមអរគុណ។


ទស្សនាភាពយន្តឯកសាររបស់យើងនៅ Biennale of Sydney លើកទី ២២

សូមរីករាយទស្សនាភាពយន្តឯកសារទាំង ៧ រឿងដែលផលិតដោយយុវជនជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” នៅក្នុងព្រឹត្តិការណ៍ Biennale of Sydney លើកទី ២២ (១០-១៥ វិច្ឆិកា ២០២០) នៅ Australian Centre for Contemporary Art (ACCA)។ Continue reading…