November 23, 2020

មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជូនដំណឹង​ដល់​សាធារណជន​ថា មជ្ឈមណ្ឌល​បុប្ផាណា​ចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពី​ពេល​ផ្សាយ​ដំណឹង​នេះ​តទៅ ដោយ​យោង​លិខិត​លេខ ២៣០ សខល ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ របស់​ក្រសួង​សុខាភិបាល ស្ដីពី​ការអនុញ្ញាត​បើកដំណើរការ​ឡើងវិញ​នូវ​រោងភាពយន្ត និង​សារមន្ទីរ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់ថា មជ្ឈមណ្ឌល​យើងខ្ញុំ​បើកដំណើរការ​តែ​សាល​ពិគ្រោះបណ្ណសារ (ជាន់ទី១) និង​សាលពិព័រណ៍ (ជាន់​ផ្ទាល់ដី) ប៉ុណ្ណោះ។ ចំណែក​រោងភាពយន្ត យើងខ្ញុំ​នឹង​ជូនដំណឹង​នា​ពេលក្រោយ​ជា​បន្តទៀត។

សូមបន្ត​​រក្សា​​គម្លាត និង​រក្សា​អនាម័យ​​ផ្ទាល់ខ្លួន​​របស់​​លោកអ្នក​​ដោយ​ស្មារតី​​ប្រុងប្រយ័ត្ន​​បំផុត​​ដើម្បី​ចៀសវាង​​ពីជំងឺ​​កូវីដ-១៩។ ដោយក្ដី​​គោរព។

Reopens 2 (For Web)