សេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរម៉ោងបញ្ចាំង “ភាពយន្តថ្ងៃសៅរ៍”

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា កម្មវិធី «ភាពយន្តថ្ងៃសៅរ៍» ដែលជាកម្មវិធីបញ្ចាំងភាពយន្តប្រចាំសប្ដាហ៍ នឹងត្រូវផ្លាស់ប្ដូរម៉ោងចាក់បញ្ចាំង ពីម៉ោង ៥ ល្ងាច ទៅម៉ោង ៦ ល្ងាចវិញ ដោយសារបញ្ហាអគ្គិសនី។

អាស្រ័យហេតុនេះ សូមប្រិយមិត្តរបស់មជ្ឈមណ្ឌលបុប្ផាណាទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមជួយចែករំលែកព័ត៌មាននេះឲ្យបានគ្រប់ៗគ្នា។ សូមអរគុណ។


ព្រឹត្តិការណ៍នៅបុប្ផាណា សម្រាប់ខែមីនា និងមេសា ២០១៩

សូមរីករាយជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ដ៏សំបូរបែបក្នុងរយៈពេល ២ ខែនេះ នៅឯមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីពិសេសៗមានដូចជា ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តប្រតិដ្ឋ និងភាពយន្តឯកសារ), ក្លឹបភាពយន្ត (ភាពយន្តបែបសិល្បៈ និងភាពយន្តខ្នាតខ្លី), មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៩, ពិព័រណ៍គំនូរ «៤ ទសវត្សរ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម»​ របស់សិល្បករ សាំង ណាន និងពិព័រណ៍ខួបគម្រប់លេខទី ១០០ នៃទស្សនាវដ្ដីញញឹម។ Continue reading…