កម្មវិធីបញ្ចាំងខ្សែ​ភាពយន្ដចល័ត

មជ្ឈមណ្ឌលបុប្ផាណា​មាន​កិត្ដិយស​សូម​គោរព​អញ្ចើញ​លោកអ្នក​ចូលរួម​កម្មវិធី​បញ្ចាំង​ខ្សែ​ភាពយន្ដ​ចល័ត​ នៃគម្រោង​ “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”។ ក្នុង​កម្មវិធីនេះ​យើង​នឹង​បញ្ចាំងជូន​ទស្សនា​នូវភាព​យន្ដឯកសារ​ចំនួន​ ៣ អម​ដោយកិច្ចពិភាក្សា​ជាមួយ​ផលិតករ​ភាពយន្ដឯកសារ។​

Continue reading…


ក្រឡេកមើលទន្លេមេគង្គ ៖ ការចូលរួមរបស់យុវជនក្នុងសហគមន៍តាមរយៈភាពយន្តឯកសារ

មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍បុប្ផាណា​ មាន​កិត្តិយស​សូម​ជម្រាប​ជូនថា​ ដោយ​ទទួល​បាន​មូល​​និធិ​ពី​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត(SIDA)​ និង​​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ(SDC)​
Continue reading…


“ជម្រកខ្ញុំ” ភាពយន្តដែលនិយាយពីបរិស្ថានល្អបំផុត ប្រចាំមហោស្រពភាពយន្ត Piermont ឆ្នាំ២០២១

មជ្ឈមណ្ឌល​បុប្ផាណា​សូម​អបអរសាទរ​ដល់​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង​ទាំង​៥​រូប គឺ​កញ្ញា ជួន សុភាណា, កញ្ញា ម៉ិច ជូឡាយ, លោក យ៉ាំ សុភ័ក្ត្រ, លោក មាន សុចិត្រា និង​លោក ឈាន ពិសេន អតីត​សិក្ខាកាម​នៅក្នុង​វគ្គបណ្តុះបណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា ដែល​ភាពយន្ត​របស់​ពួកគេ​រឿង “ជម្រកខ្ញុំ” ត្រូវបាន​ជ្រើសរើស​ជា “ភាពយន្ត​ដែល​និយាយពី​បរិស្ថាន​ល្អ​បំផុត” Continue reading…


សួស្ដីឆ្នាំថ្មីពីមជ្ឈមណ្ឌលបុប្ផាណា

មជ្ឈមណ្ឌល​បុប្ផាណា​សូម​ជូនពរ​ឆ្នាំថ្មី និង​សូម​ឱ្យ​លោកអ្នក​មាន​ជ័យជម្នះ​លើ​ជំងឺ​តម្កាត់​ទាំងពួង ជាពិសេស​គឺ​ជំងឺ​កូវីដ-១៩ ដែល​កំពុង​រីករាលដាល​ក្នុង​ប្រទេស​កម្ពុជា។ សូម​កុំ​ភ្លេច​អនុវត្ត​វិធានការ “៣កុំ ៣ការពារ” ឱ្យបាន​ហ្មត់ចត់​ដើម្បី​សុវត្ថិភាព​លោកអ្នក ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់។

សូម​ស្នាក់នៅ​ផ្ទះ និង​រីករាយ​ជាមួយ​កម្មវិធី​បញ្ចាំង​ភាពយន្ត Online របស់​យើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ។ Continue reading…


ភាពយន្តបីរឿងរបស់សិក្ខាកាម​បុប្ផាណា​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ព្រឹត្តិការណ៍ AAS 2021 Film Expo

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​ភាពយន្ត​ឯកសារ​ចំនួន​បី​រឿង​ផលិត​ដោយ​សិក្ខាកាម​ផ្នែក​ផលិត​ភាពយន្ត​របស់​បុប្ផាណា ត្រូវបាន​ជ្រើសរើស និង​យកទៅ​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ AAS 2021 Film Expo នៅ​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ព្រឹត្តិការណ៍​ក្នុងឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ជាលក្ខណៈ Online។ Continue reading…


រួមគ្នាបរិច្ចាគបណ្ណសារសោតទស្សន៍​មក​កាន់​មជ្ឈ​មណ្ឌល​បុប្ផាណា!

មជ្ឈមណ្ឌល​បុប្ផាណា​ជា​ស្ថាប័ន​ឈានមុខគេ​ផ្នែក​អភិរក្ស​បណ្ណសារ​សោតទស្សន៍​នៅ​កម្ពុជា។ បច្ចុប្បន្ន​នេះ បណ្ណសារ​សោតទស្សន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​ត្រូវបាន​ធ្វើការ​សង្គ្រោះ ជួសជុល និង​អភិរក្ស​ដោយ​យកចិត្តទុកដាក់​បំផុត។

ដូច្នេះ ប្រសិនបើ​អស់លោក លោកស្រី មានសេសសល់​នូវ​បណ្ណសារ​ចាស់ៗ​ដូចជា ថាសចម្រៀង ហ្វីល រូបថត កាស្សែតវីដេអូ កាស្សែត​ចម្រៀង ជាដើម សូមមេត្តា​ចូលរួម​បរិច្ចាគ​មកកាន់​មជ្ឈមណ្ឌល​បុប្ផាណា​តាមរយៈ ៖ Continue reading…


មជ្ឈមណ្ឌលបុប្ផាណាផ្អាកសកម្មភាពសាធារណៈ២សប្ដាហ៍

ដោយ​មើលឃើញ​ពី​វិបត្តិ​កូវីដ-១៩ និង​ដោយ​គោរព​ទៅតាម​សេចក្ដីជូនដំណឹង​លេខ ២៧ ស.ជ.ណ. របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មជ្ឈមណ្ឌល​បុប្ផាណា​សូម​ផ្អាក​សកម្មភាព​ជាមួយ​សាធារណជន​ចំនួន​២​សប្ដាហ៍ និង​កែប្រែ​កម្មវិធី​មួយចំនួន​ដែលបាន​គ្រោងទុក​ដោយលើក​ទៅ​ពេលក្រោយ។

សូម​អស់លោក លោកស្រី មេត្តា​ជ្រាបជា​ព័ត៌មាន និង​បន្ត​តាមដាន​ការផ្សព្វផ្សាយ​របស់យើង​ដែលនឹងមាន​ជាបន្ដបន្ទាប់។ សូម​អរគុណ!


ស្វាគមន៍ជាថ្មីមកកាន់រោងភាពយន្តនៃបុប្ផាណា!

សូមស្វាគមន៍​ប្រិយមិត្ត​សាជាថ្មី​មកកាន់​រោងភាពយន្ត​នៃ​មជ្ឈមណ្ឌល​បុប្ផាណា! ចាប់ពី​សប្ដាហ៍​នេះ​តទៅ ប្រិយមិត្ត​អាចអញ្ជើញ​មកទស្សនា​ភាពយន្ត​នៅក្នុង​រោងភាពយន្ត​ដ៏មាន​ផាសុកភាព​របស់​យើង​បាន!

ការបញ្ចាំង​ភាពយន្ត​នានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹង​ត្រឡប់​មកកាន់​រោងភាពយន្ត​របស់​យើង​វិញ​ដូចគ្នា​ដែរ! យ៉ាងណាមិញ ក៏សូម​កុំភ្លេច​កម្មវិធី​ភាពយន្ត​ថ្ងៃសោរ៍ Online របស់​យើង​ណា៎! Continue reading…


មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញហើយ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជម្រាបដំណឹងថា មជ្ឈមណ្ឌលយើងខ្ញុំចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពីថ្ងៃនេះតទៅ។

យើងនឹងបើកដំណើរការ​សាល​ពិគ្រោះបណ្ណសារនៅជាន់ទី១ និងសាលពិព័រណ៍នៅជាន់​ផ្ទាល់ដី។ ចំណែក​រោងភាពយន្ត យើងខ្ញុំ​នឹង​ជូនដំណឹង​បន្តទៀតនា​ពេលក្រោយ​។

សម្រាប់សាល​ពិគ្រោះបណ្ណសារ យើងខ្ញុំ​អាច​ទទួល​​សាធារណជន​​ឱ្យ​ចូលមក​កាន់​សាល​នេះ​បាន​​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​​ក្នុង​មួយលើក។ ដើម្បីជា​​ភាព​ងាយស្រួល និង​ចៀសវាង​​ការខកខាន សូមផ្ញើសារ​មកកាន់​​យើងខ្ញុំ​​ជាមុន Continue reading…