July 22, 2022
កម្មវិធីបញ្ចាំងខ្សែភាពយន្ដចល័ត
មជ្ឈមណ្ឌលបុប្ផាណាមានកិត្ដិយសសូមគោរពអញ្ចើញលោកអ្នកចូលរួមកម្មវិធីបញ្ចាំងខ្សែភាពយន្ដចល័ត នៃគម្រោង “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា”។ ក្នុងកម្មវិធីនេះយើងនឹងបញ្ចាំងជូនទស្សនានូវភាពយន្ដឯកសារចំនួន ៣ អមដោយកិច្ចពិភាក្សាជាមួយផលិតករភាពយន្ដឯកសារ។
តាមរយៈគម្រោង “ការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា” បានបណ្ដុះបណ្ដាលយុវជនចំនួន ១២ រូប អំពីវិធីសាស្ដ្រនៃការផលិតភាពយន្តឯកសារ និងចុះទៅសិក្សានៅមូលដ្ឋានផ្ទាល់។ ជាលទ្ធផល បន្ទាប់ពីរយៈពេល ១២ ខែនៃគម្រោង សិក្ខាកាមទាំង ១២ រូបបានផលិតនូវភាពយន្តឯកសារចំនួន ៣ រឿងដែលបង្ហាញពីការអភិរក្សទៅលើសត្វដំរី ចំណេះដឹងផ្នែកបរិស្ថាន និងវប្បធម៌របស់ប្រជាជនក្នុងសហគមន៍ជនជាតិដើមភាគតិចនាខេត្តមណ្ឌលគិរី ។
កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២
ពេលវេលា៖ ៨:០០ នាទីព្រឹក
ទីតាំង៖ សណ្ឋាគារ និង ភោជនីយដ្ឋាន ពេជ្រដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
សូមអញ្ជើញចូលរួមទស្សនាដោយសេរី និងឱ្យបានច្រើនកុះករ។