ព្រឹត្តិការណ៍ដ៏សំបូរបែបនៅបុប្ផាណានាពាក់កណ្ដាលឆ្នាំនេះ

រីករាយខែថ្មីជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ជាច្រើនដែលនឹងកើតឡើងជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីរួមមាន ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (អន្តរកម្មរវាងកំណាព្យ និងរូបភាព, ភាពយន្តខ្នាតខ្លី), ពិព័រណ៍រូបថត, បាឋកថាស្ដីពី «វិវត្តន៍អក្សរខ្មែរ», កិច្ចពិភាក្សាជុំវិញភាពយន្តរបស់លោក ប៉ាន់ រិទ្ធី និងការបញ្ចាំងភាពយន្តពិសេសរបស់លោក នាង កាវិច។

ចុចទាញយកកម្មវិធីរបស់យើងជា PDF ដើម្បីអានលម្អិត