មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញហើយ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជម្រាបដំណឹងថា មជ្ឈមណ្ឌលយើងខ្ញុំចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពីថ្ងៃនេះតទៅ។

យើងនឹងបើកដំណើរការ​សាល​ពិគ្រោះបណ្ណសារនៅជាន់ទី១ និងសាលពិព័រណ៍នៅជាន់​ផ្ទាល់ដី។ ចំណែក​រោងភាពយន្ត យើងខ្ញុំ​នឹង​ជូនដំណឹង​បន្តទៀតនា​ពេលក្រោយ​។

សម្រាប់សាល​ពិគ្រោះបណ្ណសារ យើងខ្ញុំ​អាច​ទទួល​​សាធារណជន​​ឱ្យ​ចូលមក​កាន់​សាល​នេះ​បាន​​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​​ក្នុង​មួយលើក។ ដើម្បីជា​​ភាព​ងាយស្រួល និង​ចៀសវាង​​ការខកខាន សូមផ្ញើសារ​មកកាន់​​យើងខ្ញុំ​​ជាមុន Continue reading…