មជ្ឈមណ្ឌលបុប្ផាណាផ្អាកសកម្មភាពសាធារណៈ២សប្ដាហ៍

ដោយ​មើលឃើញ​ពី​វិបត្តិ​កូវីដ-១៩ និង​ដោយ​គោរព​ទៅតាម​សេចក្ដីជូនដំណឹង​លេខ ២៧ ស.ជ.ណ. របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មជ្ឈមណ្ឌល​បុប្ផាណា​សូម​ផ្អាក​សកម្មភាព​ជាមួយ​សាធារណជន​ចំនួន​២​សប្ដាហ៍ និង​កែប្រែ​កម្មវិធី​មួយចំនួន​ដែលបាន​គ្រោងទុក​ដោយលើក​ទៅ​ពេលក្រោយ។

សូម​អស់លោក លោកស្រី មេត្តា​ជ្រាបជា​ព័ត៌មាន និង​បន្ត​តាមដាន​ការផ្សព្វផ្សាយ​របស់យើង​ដែលនឹងមាន​ជាបន្ដបន្ទាប់។ សូម​អរគុណ!


ស្វាគមន៍ជាថ្មីមកកាន់រោងភាពយន្តនៃបុប្ផាណា!

សូមស្វាគមន៍​ប្រិយមិត្ត​សាជាថ្មី​មកកាន់​រោងភាពយន្ត​នៃ​មជ្ឈមណ្ឌល​បុប្ផាណា! ចាប់ពី​សប្ដាហ៍​នេះ​តទៅ ប្រិយមិត្ត​អាចអញ្ជើញ​មកទស្សនា​ភាពយន្ត​នៅក្នុង​រោងភាពយន្ត​ដ៏មាន​ផាសុកភាព​របស់​យើង​បាន!

ការបញ្ចាំង​ភាពយន្ត​នានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹង​ត្រឡប់​មកកាន់​រោងភាពយន្ត​របស់​យើង​វិញ​ដូចគ្នា​ដែរ! យ៉ាងណាមិញ ក៏សូម​កុំភ្លេច​កម្មវិធី​ភាពយន្ត​ថ្ងៃសោរ៍ Online របស់​យើង​ណា៎! Continue reading…