February 2, 2021
ស្វាគមន៍ជាថ្មីមកកាន់រោងភាពយន្តនៃបុប្ផាណា!
សូមស្វាគមន៍ប្រិយមិត្តសាជាថ្មីមកកាន់រោងភាពយន្តនៃមជ្ឈមណ្ឌលបុប្ផាណា! ចាប់ពីសប្ដាហ៍នេះតទៅ ប្រិយមិត្តអាចអញ្ជើញមកទស្សនាភាពយន្តនៅក្នុងរោងភាពយន្តដ៏មានផាសុកភាពរបស់យើងបាន!
ការបញ្ចាំងភាពយន្តនានា រួមមាន ភាពយន្តថ្ងៃសៅរ៍ ស៊ីណេក្លឹប ភាពយន្តពិសេស ក៏ដូចជា សិក្ខាសាលា បាឋកថា ក៏នឹងត្រឡប់មកកាន់រោងភាពយន្តរបស់យើងវិញដូចគ្នាដែរ! យ៉ាងណាមិញ ក៏សូមកុំភ្លេចកម្មវិធីភាពយន្តថ្ងៃសោរ៍ Online របស់យើងណា៎! យើងនៅតែរីករាយក្នុងការបង្ហាញនូវបណ្ណសាររបស់យើងមួយចំនួនតាមរយៈប្រព័ន្ធ Online ដដែល។
សូមតាមដានកម្មវិធីរបស់យើងដែលនឹងបង្ហាញជូនជាបន្តបន្ទាប់ ទាំងក្នុងរោងភាពយន្ត ក៏ដូចជា Online និងសូមបន្តចូលរួមអនុវត្តនូវគោលការណ៍សុវត្ថិភាពឱ្យបានហ្មត់ចត់ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩។ សូមអរគុណដោយក្ដីគោរព។