គម្រោងផលិតកម្ម

ផលិតកម្ម

ដំបូង​បង្អស់​នៃ​ការ​ផលិត​របស់​មជ្ឈ​មណ្ឌល​បុប្ផាណា គឺ​បាន​មក​ពី​ភាព​យន្ត​ឯកសារ ផលិត​ដោយ​យុវជន​វ័យ​ក្មេង​របស់​យើង​ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ក្នុង​មជ្ឈ​មណ្ឌល។ ភាពយន្ត​ទាំង​នោះ​ត្រូវ​បាន​ជ្រើស​រើស និង​​ទទួល​បាន​ពាន​រង្វាន់​នៅ​ក្នុង​មហោ​ស្រព​អន្តរជាតិ​ជា​ច្រើន ដូចជា មហោស្រព Sundance មហោស្រព DocHouse មហោស្រព FIFDH មហោ​ស្រព​ភាព​យន្ត​ឯក​សារ​អន្តរ​ជាតិ Aljazeera... និង​រំឭកដើម្បី​បញ្ជាក់​អំពី​រូប​ភាព​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​មជ្ឈ​មណ្ឌល។ ភាព​យន្ត​ខ្លី​រឿង «អាពាហ៍​ពិពាហ៍​ក្រហម» គួរ​ឱ្យ​កត់​​សម្គាល់ គឺ​ទទួល​បានពាន​រង្វាន់​ភាព​យន្ត​ឯក​សារ​ខ្នាត​មធ្យម​ល្អ​ផ្ដាច់​គេ​ក្នុង​ឆ្នាំ​ ២០១២ នៅ​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ Amsterdam (IDFA)។

ភាពយន្តផ្សេងៗ និងការផ្សព្វផ្សាយផលិតកម្ម

  • សម្ភារៈ និងមនុស្ស ខួប ២០ ឆ្នាំនៃសកម្មភាពរបស់ទី​ភ្នាក់​ងារអភិវឌ្ឍន៍​បារាំងនៅកម្ពុជា (២០១៣)
  • ១៩ នាទី សហ​ការផលិត​ភាព​យន្ត​សម្រាប់ទី​ភ្នាក់​ងារអភិវឌ្ឍន៍​បារាំង។ វា​បង្ហាញ​ពី​សកម្ម​ភាព​របស់​ទី​ភ្នាក់​ងារ​នេះនៅ​ប្រទេស​កម្ពុជា។ ភាសា​បារាំង អង់គ្លេស និង​ភាសាខ្មែរ។
  • របាំព្រះរាជទ្រព្យខ្មែរ (២០១១)
  • បទយកការណ៍​ថត​ដោយ​ទូរទស្សន៍​អាមេរិកាំង​ស្ដីពី របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​នា​ទសវត្សរ៍​ឆ្នាំ ៦០ (បណ្ណសារ NARA)។
  • Les fours propres (2010)
  • បទ​យក​ការណ៍​ផលិត​ដោយ​ទូរទស្សន៍​កងយោធពល​ខេមរ​ភូមិន្ទប៉ុស្តិ៍​លេខ​ ៥ «Monde sur les fours améliorés du Gérès» សម្រាប់​កម្ម​វិធី «ការ​កើន​កម្ដៅ​ផែន​ដី»។
  • បុប្ផាណា ៖ ស្រមោល និង​ពន្លឺ (២០១០)
  • ៨ នាទី ផលិត​នា​ឱកាស​មហោ​ស្រព​ភាពយន្ត​ទី​ក្រុង​កាន ​ឆ្នាំ ​២០១០ ដើម្បី​បង្ហាញ​ពី​មជ្ឈ​មណ្ឌល​បុប្ផាណា។
  • ប្រទេសកម្ពុជា ៖ សិប្បសាលា​ការ​ចងចាំ (២០០៩)
  • ភាពយន្តរបស់​ស្ថាប័ន​រយៈ​ពេល ៣៧ ​នាទី ស្នើ​ដោយ​សាកល​វិទ្យាល័យ​ប៉ារីស ​៨ បង្ហាញ​ពី​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា​ក្នុង​ក្រប​ខណ្ឌ​នៃ​សិប្ប​សាលា «ការ​ចង​ចាំ​បណ្ណសារ និង​គំនិត​ច្នៃ​ប្រតិដ្ឋ»។
  • Testimonial Therapy, A Path Towards Justice and Healing (២០០៩)
  • ភាពយន្ត​របស់​​ស្ថាប័ន​​រយៈ​​​ពេល ១៣​ នាទី សហ​ការ​ផលិត​​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល TPO ទាក់​ទិន​នឹង​ការ​ខិត​ទៅ​រក​ការ​បញ្ចូល​របៀប​ថ្មី ដើម្បី​ព្យាបាល​ភាព​បាក់​ស្បាត​របស់​បុគ្គល និង​ក្រុម​មនុស្សដែល​រង​គ្រោះ អ្នក​ដែល​រួច​ជីវិត​នៅ​របប​ខ្មែរ​ក្រហម។
  • អវត្តមាន (២០០៧) នំបញ្ចុក (២០០៧)
  • ភាពយន្តឯកសារផលិតដោយ Mathieu Pheng

ស្ទូឌីយ៉ូផលិតកម្ម

យើងបណ្ដុះ​បណ្ដាល​អ្នក​បច្ចេក​ទេស និង​សមិទ្ធិករ​ភាព​យន្ត នៅ​ក្នុង​សិប្ប​សាលា​អនុវត្ត ដឹក​នាំ​ដោយ​អ្នក​ជំនាញ​ខ្មែរ និង​បរទេស។ នៅ​ពេល​ចប់​វគ្គ​បណ្ដុះ​បណ្ដាល យើង​ឱ្យពួក​គេ​ចូល​រួម​ក្នុង​ការ​ផលិត​ភាព​យន្ត​របស់​យើង ដែល​អាចឱ្យពួក​គេ​ទទួល​បាន​ការ​អភិវឌ្ឍ​អាជីព​ជំនាញ​របស់​ពួក​គេ។ មជ្ឈ​មណ្ឌល​បុប្ផាណាជួយ​ឱ្យលេច​ជា​ទម្រង់ និង​ផ្ដល់​ជំនាញ​អាជីព​នៅ​ក្នុង​វិស័យ​ភាព​យន្ត និង​សោត​ទស្សន៍​នៅ​កម្ពុជា។

ផ្នែក​ផលិត​របស់​មជ្ឈ​មណ្ឌលក៏​មាន​គោល​បំណង​ក្នុង​ការ​គ្រប់​គ្រង​ចំណូល ដើម្បី​ធានា​និរន្តរ​ភាព​ដល់​សកម្មភាព​របស់​យើង។ ដោយ​ផ្ដល់​ឱ្យ​មាន​នូវ​សេវា​កម្ម​ប្រកប​ដោយ​គុណ​ភាព (ការ​ជួល​សម្ភារៈ​ថត​កុន ការ​ខ្ចី​សម្ភារៈ​មួយ​ចំនួន ក្រោយ​ការ​ផលិត​ភាព​យន្ត) និង​ប្រកប​ដោយ​អាជីព​ជំនាញ​ច្បាស់​លាស់ ស្ទូឌីយ៉ូ​របស់​យើង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ។

សេវាកម្ម »

ការផលិតផ្នែកតន្ត្រី

ការផលិតរបស់យើងផ្ដល់​ជីវិត​ឡើង​វិញ​ដល់បេតិកភណ្ឌ​តន្ត្រី និងវិទ្យុ​ស័ព្ទ​នៅ​កម្ពុជា។ គម្រោង​ដំបូង​បង្អស់​របស់​យើង​គឺ «តន្ត្រីពនេចរ» ហើយ​យើង​បាន​ថត​សំឡេង​អ្នក​ចម្រៀង​ពនេចរ​ទាំងនោះនៅ​ប្រទេស​កម្ពុជា​ ដោយ​យក​មក​ធ្វើការ​កែ​ច្នៃ​ឡើង​វិញ។ «កំណប់​តន្ត្រី​ដូន​តា» មាន​ជា​ច្រើន​ភាគ កើត​ចេញ​ពី​សៀវ​ភៅ​ភ្លេង​បុរាណ​ខ្មែរ​មួយ​ក្បាល បោះ​ពុម្ព​នៅ​ប្រទេស​បារាំង នៅ​ដើម​សតវត្សរ៍​ទី ​២០។ យើង​បាន​អញ្ជើញ​ក្រុម​អ្នក​ជំនាញ និង​តន្ត្រី​ករ​ខ្មែរ​មួយ​ចំនួន ដើម្បី​ច្រៀង​ចម្រៀង​នោះ​ឡើង​វិញ។ ជា​​មួយ​​គម្រោង «Back to Rock» យើង​បាន​ធ្វើ​ឱ្យ​ចម្រៀង​រ៉ុក​ខ្មែរ​ច្បាប់​ដើម​នា​ទសវត្សរ៍​ឆ្នាំ ​៦០-​៧០​ មាន​ជីវិត​ឡើង​វិញ។ ខ្សែ​អាត់​សំឡេង​របស់​លោក ហ្សាក់ ប្រ៊ុយណេ ធ្វើឱ្យ​យើង​បាន​ស្ដាប់​ឮ​ឡើង​វិញ​នូវ​រឿង «រាមកេរ្តិ៍» ដែល​និទាន​នា​សម័យ​នោះ​ដោយ​អ្នក​និទាន​រឿង​ដ៏​ល្បី​គឺ តាគ្រុឌ...។ តាម​រយៈ​ស៊ី​ឌី ដែល​យើង​ផលិត និង​ចែក​ចាយ​នៅ​តាម​បណ្ដា​ខេត្ត​នានា បេតិកភណ្ឌ​ទាំង​នេះ​លេច​ឡើង​នៅ​លើ​រលក​វិទ្យុនៅ​តាម​ជន​បទ និង​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​នានា។