
រ៉ាងិត
នេះគឺជាគម្រោងបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ ដែលបានផ្តល់អាហារូបករណ៍ដល់បេក្ខជនចំនួន ១២ នាក់។ បេក្ខជនមកពីទីជនបទនៃកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី និងបន្ទាយមានជ័យ ត្រូវបានជ្រើសរើស ហើយគម្រោងក៏បានលើកទឹកចិត្តឱ្យពួកគេថតភាពយន្តឯកសារនៅឯខេត្តរបស់ពួកគេផ្ទាល់។ គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់សិទ្ធិអំណាច ជាពិសេសដល់ស្រ្តីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង និងផ្តល់សំឡេងបញ្ចេញមតិដល់ពួកគេ តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី។