គ្មានជម្រើស
ដឹកនាំដោយ ឌិន រ៉ូដា, ២០២០, ១១នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
អ្នកស្រី រួម និងគ្រួសារគាត់កំពុងធ្វើការនៅឯប្រទេសថៃ ប៉ុន្តែវិបត្តិកូវីដ-១៩ បានបង្ខំឱ្យពួកគេត្រឡប់មកស្រុកវិញ។ ទាំងពីរនាក់ប្ដីប្រពន្ធបានការងារថ្មីធ្វើនៅឯការដ្ឋានសំណង់មួយកន្លែងនៅម្ដុំស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយគ្រប់ពេល ពួកគេតែងតែយកកូនទាំងបីនាក់ (អាយុ ៤, ១២, និង ១៤ឆ្នាំ) ទៅតាមជានិច្ច ដោយហេតុពួកគេគ្មានលុយឱ្យកូនទាំងបីនាក់ទៅសាលារៀនឡើយ។