រ៉ាងិត
ដឹកនាំដោយ រ៉េត ស៊ីថត, ២០២០, ១២នាទី, ភាសាព្នង មានអក្សរអង់គ្លេសរត់ពីក្រោម
ងុក ថ្វា ជនជាតិព្នង ជាអ្នកធ្វើស្រែចម្ការ បេះបន្លែផ្លែឈើក្នុងព្រៃ និងចិញ្ចឹមសត្វ។ ឪពុករបស់នាងមានជំងឺស្លាប់មួយចំហៀងខ្លួន ចំណែកម្ដាយនាងមានជំងឺឈាមសស៊ីឈាមក្រហម។ ទោះជាយ៉ាងនេះក្ដី ពួកគាត់នៅតែឈ្លោះគ្នា ហើយគ្រប់ពេលមានជម្លោះ នាងតែងតែទៅផ្ទះលោកយាយ និងផ្នូរខ្មោចរបស់បងប្រុសនាង។ ឪពុករបស់នាងញៀននឹងប្រើអំពើហិង្សា ចំណែកបងប្រុសរបស់នាងស្លាប់ដោយសារជំងឺ ហើយគាត់មិនហ៊ានប្រាប់ឪពុកម្ដាយ ព្រោះតែឃើញឪពុកម្ដាយឈ្លោះគ្នា។ នាងនៅតែសង្ឃឹមថាថ្ងៃណាមួយ គ្រួសារនាងនឹងមានសុភមង្គល និងចង់ឱ្យប្អូនស្រីពៅរបស់នាងបានរៀនសូត្រ។