លៀសជាគ្រាប់ពេជ្រ
ដឹកនាំដោយ ប្ល៉ង សារឿន, ឆ្នាំ២០១៩, ៨នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
លោក ម៉ុក ឌឿន ជាអតីតយោធាមកពីខេត្តកំពង់ធំ។ នៅឆ្នាំ ១៩៨០ លោកបានចាកចេញពីស្រុកកំណើតមករកការងារធ្វើនៅឯទីក្រុងភ្នំពេញ។ ដំបូងឡើយ លោកជាអ្នករត់ស៊ីក្លូ បន្ទាប់មក លោកក៏ទៅធ្វើជាជាងសំណង់ តែដោយសារវាទាមទារនូវកម្លាំងខ្លាំង ងាយប្រឈមមុខនឹងគ្រោះថ្នាក់ រីឯចំណូលវិញក៏ទាបទៀត លោកក៏បានផ្លាស់ប្តូរមុខរបរមកលក់លៀសហាលវិញ។ លៀសបានចិញ្ចឹមជីវិតគ្រួសារគាត់មួយទាំងមូល។ អ្នកខ្លះនិយាយថា លៀសហាលមិនស្អាត គ្មានអនាម័យ… តែគាត់ក៏ចង់ជម្នះនឹងពាក្យចចាមអារ៉ាមទាំងអស់នោះផងដែរ។