រស់ដូចស្លាប់
ដឹកនាំដោយ លឿន ឈូក, ឆ្នាំ២០១៩, ៨នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
លោកស្រី អ៊ុក ចន្នី ជាស្ត្រីទុរគត និងមានផ្ទុកមេរោគអេដស៍។ ក្រោយពីប្តីរបស់គាត់បានស្លាប់ទៅ លោកស្រីត្រូវរ៉ាប់រងចិញ្ចឹមកូនៗ និងចៅៗរបស់គាត់តែម្នាក់ឯង។ សព្វថ្ងៃ លោកស្រីបានរងនូវសម្ពាធ និងការរើសអើងយ៉ាងខ្លាំងពីអ្នកដទៃ សូម្បីតែក្រុមគ្រួសាររបស់លោកស្រីក៏ក្លាយជាជនរងគ្រោះដោយសារការរើសអើងនេះដែរ។ ថ្វីបើលោកស្រីមានរាងល្អិត និងជើងស្វិតក៏ដោយ ប៉ុន្តែដៃទំាងពីររបស់លោកស្រីនៅតែខំប្រឹងអូសរទេះដើររើសអេតចាយតាមផ្លូវ។ ចំណូលរបស់គាត់មួយភាគធំត្រូវបានចំណាយតែលើថ្នាំពេទ្យប៉ុណ្ណោះ។