ទឹកចិត្តម្ដាយ
ដឹកនាំដោយ ព្រឹល ព្រីង និង មួង វេត, ឆ្នាំ២០១៩, ៩នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ដោយសារតែពិបាករកការងារធ្វើនៅឯស្រុកកំណើត ហើយការងារកសិកម្មក៏ត្រូវបានជំនួសទាំងស្រុងដោយគ្រឿងយន្ត លោកស្រី លី ឡៃ បានបង្ខំចិត្តធ្វើចំណាកស្រុកមករកការងារធ្វើនៅឯទីក្រុងភ្នំពេញ។ ក្នុងមួយថ្ងៃៗ លោកស្រីខំប្រឹងដើររើសអេតចាយពីកន្លែងមួយទៅកន្លែងមួយ។ លុយដែលនៅសល់ពីការហូបចុក ប្រហែល ៥០០៛ ទៅ ១០០០០៛ គឺលោកស្រីយកមកបង់ថ្លៃជួលផ្ទះ ទឹក ភ្លើង និងផ្ញើទៅឪពុកម្តាយនៅឯស្រុកផង ហើយសំខាន់បំផុតនោះ គឺសម្រាប់ទុកបើកថ្នាំឲ្យកូនប្រុសរបស់គាត់ដែលមានជំងឺឆ្កួតជ្រូក។