បារម្ភ
ដឹកនាំដោយ លឿន ឈូក និង ព្រឹល ព្រីង, ២០១៩, ១៥នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
កែវ ភូន រស់នៅជាមួយចៅប្រុសបង្កើតពីរនាក់ ដែលបានរត់មកនៅបន្ទាយមានជ័យជាមួយគាត់ ដោយសារមានឪពុកចុងជាមនុស្សប្រមឹក និងបានធ្វើបាបពួកគេយ៉ាងធ្ងន់ធ្ងរ។ លោកយាយចង់មានឱកាសជួបជុំគ្រួសាររបស់គាត់វិញដើម្បីផ្តល់ឱកាសឲ្យចៅៗទាំងពីរបានទៅសាលារៀន ប៉ុន្តែមានអ្នកលើកទឹកចិត្តគាត់ជាច្រើនបានណែនាំឲ្យគាត់ឈប់គិតពីកូនស្រីរបស់គាត់តទៅទៀត ហើយយកចិត្តទុកដាក់ចិញ្ចឹមចៅទាំងពីរនាក់វិញ។