រសាត់
ដឹកនាំដោយ ហេង មិនា, ២០១៩, ១២នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នៅខេត្តបន្ទាយមានជ័យ បេង មុំ, សុខ វៃ និងកូនស្រីឈ្មោះ ចាន់រ៉ា បានអស់ផ្ទះសម្បែងនៅ ហើយពួកគេត្រូវបង្ខំចិត្តផ្លាស់ទីលំនៅបណ្តោះអាសន្នក្រោយពីត្រូវបានបណ្តេញចេញពីដីដែលពួកគេធ្លាប់រស់នៅ។ ពួកគេទាំងពីរប្រើរទេះដើម្បីរើអីវ៉ាន់ ហើយថែមទាំងស៊ីឈ្នួលដឹកជញ្ជូនអីវ៉ាន់ឲ្យគេទៀតផង។ មុំបែកគំនិតចង់ទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែវៃចង់ឲ្យគ្រួសាររបស់គាត់រស់នៅជុំគ្នាជាង។