កាណាប
ដឹកនាំដោយ សេវ ប៉ៅ, ២០១៩, ៨នាទី, ភាសាចារ៉ាយ មានអក្សរអង់គ្លេសរត់ពីក្រោម
កាលរៀបការ រម៉ាម យេ មានអាយុ ១៥ ឆ្នាំ ចំណែកឯ រចំ កាន់ ជាប្ដី មានអាយុ ១៨ ឆ្នាំ។ យេជាក្មេងកំព្រា ហើយចង់ជួយសង្គ្រោះម្តាយមីងរបស់នាងដែលតែងតែចិញ្ចឹមនាងបន្ថែមពីលើកូនៗរបស់គាត់ ខណៈដែលប្តីរបស់គាត់ជាមនុស្សចូលចិត្តប្រើហិង្សាយ៉ាងខ្លាំង។ មួយឆ្នាំក្រោយរៀបការ យេ និងកាន់មានកូន ប៉ុន្តែកូននោះមានបញ្ហាសុខភាពតាំងពីកើតដែលទាមទារការវះកាត់ជាចាំបាច់។ ប្តីប្រពន្ធវ័យក្មេងទាំងពីរនាក់ត្រូវខ្ចីប្រាក់គេរហូតដល់ទៅ ២៥០ ដុល្លារ ហើយពួកគេកំពុងរកវិធីសងបំណុលនោះវិញរហូតដល់ពីរឆ្នាំក្រោយ។