ផ្ទះចុងក្រោយ

ដឹកនាំ​ដោយ ម៉ាំង លៀន, ឆ្នាំ២០១៩, ៥នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

លោក រុស សុង អាយុ ៤២ ឆ្នាំ មាន​ស្រុកកំណើត​នៅឯ​ខេត្តពោធិ៍សាត់ ដែលជា​ខេត្ត​ល្បីល្បាញ​ខាង​ចម្លាក់​ថ្មកែវ។ លោកបាន​ព្យាយាម​យ៉ាងខ្លាំង ដោយចាប់ផ្ដើម​ពីការ​រៀនឆ្លាក់ រហូតដល់​បាន​បន្ដ​ការសិក្សា​ផ្នែកចម្លាក់​នេះ នៅឯ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្រុង​ភ្នំពេញ។ គាត់​រៀន​បណ្ដើរ ធ្វើការ​បណ្ដើរ។ បច្ចុប្បន្ន គាត់​គឺជា​ជាង​ឆ្លាក់​កោដ្ឋ​នៅឯ​ហាងចម្លាក់​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ។