មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
សមិទ្ធិករភាពយន្ត ៖ ហ្គីយ៉ូម សួន
ភាពយន្តឯកសារ / ៥២ នាទី / ២០១០
ផលិតកម្ម ៖ មជ្ឈមណ្ឌលបុប្ផាណា / ផលិតកម្មបុប្ផាណា
ឧបត្ថម្ភដោយ ៖ វិទ្យាស្ថានបើកទូលាយ (មូលនិធិ Soros)
ទម្រ ៖ HDV ភាសាខ្មែរ អក្សររត់ពីក្រោមជាភាសាអង់គ្លេស / បារាំង
មហោស្រព ៖ មហោស្រព FIPA Biarritz (បារាំង) / មហោស្រពភាពយន្តអន្តរជាតិនៅទីក្រុង Amiens (បារាំង) / មហោស្រពទីក្រុងកាន - គណប្រតិភូភាពយន្តពិភពលោក / មហោស្រពភាពយន្តឯកសារ Doc in Tunis / មហោស្រពភាពយន្តឯកសារអន្តរជាតិទីក្រុងឡុងដ៍ (LIDF) / មហោស្រពភាពយន្ត FEMI (បារាំង) ពានរង្វាន់គណៈកម្មការ / មហោស្រព FICIP (អាហ្សង់ទីន) - ពានរង្វាន់ពិសេសគណៈកម្មការ / AIBD World TV Awards Runner up
សង្ខេបរឿង ៖
ខ្សែភាពយន្តនេះ គឺជាដំណើររឿងរបស់ភាគីដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់នៅក្នុងការជំនុំជម្រះអតីតខ្មែរក្រហមឈ្មោះ ឌុច។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ភួងហ្គាត់ សុន្ថារី បានធ្វើការស៊ើបអង្កេតពីការស្លាប់របស់ឪពុកគាត់គឺលោក ភួង តុន ជាសាស្ត្រាចារ្យដ៏ល្អម្នាក់ដែលត្រូវគេឃុំឃាំង និងសម្លាប់នៅក្នុងមន្ទីរសន្តិសុខ ស-២១ នៅឆ្នាំ ១៩៧៧។ នៅចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩ មនុស្សយ៉ាងហោចណាស់ ១៦ ពាន់នាក់ ត្រូវបានធ្វើទារុណកម្ម និងសម្លាប់នៅក្នុងគុកដ៏សម្ងាត់នេះ ដែលដឹកនាំដោយជនជាប់ចោទខាងលើ។ តាមរយៈដំណើររឿងរបស់អ្នកស្រី បញ្ហាចាក់ស្រែះនៃការជំនុំជម្រះក្ដីដ៏ធំមួយក្នុងសតវត្សរ៍នេះនឹងត្រូវលាតត្រដាងឡើង។