មជ្ឈមណ្ឌលយើងផ្ដល់ជូនលោកអ្នកនូវការទស្សនាយ៉ាងជក់ចិត្តលើផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសកម្ពុជា តាមរយៈភាពយន្ត រូបថត តន្ត្រី ខ្សែអាត់សម្លេងនានា ពិព័រណ៍ ការបញ្ចាំងភាពយន្ត បាឋកថានានា...។ មជ្ឈមណ្ឌលទទួលបានអ្នកទស្សនាច្រើនជាងគេ គឺចន្លោះពីអាយុ១៥ទៅ៣០ឆ្នាំ ដែលមកពីគ្រប់ស្ថាប័នសង្គមទាំងអស់។ កម្មវិធីរបស់យើងក៏ទាក់ទាញផងដែរ សិល្បករខ្មែរ សិស្ស-និស្សិត អ្នកស្រាវជ្រាវ សមិទ្ធិករភាពយន្ត អ្នកកាសែត ភ្ញៀវទេសចរ ឬជនបរទេសនានា។
តាមរយៈការស្នើសុំ យើងរៀបចំឱ្យមានសកម្មភាពអប់រំ ជាពិសេសគឺ សិប្បសាលាស្ដីពី គំនិតផ្ដួចផ្ដើមអំពីរូបភាព ឬកម្មវិធីគោល (ដូចជា ភាពយន្តអប់រំ ភាពយន្តខ្លី គំនូរជីវចល) ឬ ប្រធានបទនានា (ទឹក បរិស្ថាន ការអប់រំ បញ្ហាសង្គម)។
យើងមានទម្លាប់ទទួលក្រុម និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលធ្វើការជាមួយកុមារតាមចិញ្ចើមថ្នល់ កុមារមិនអំណោយផល ឬ ពិការ។
ជារៀងរាល់ឆ្នាំ យើងទទួលកម្មសិក្សាការីបរទេស និងខ្មែរផ្សេងៗទៅតាមផ្នែកនៃដេប៉ាតឺម៉ង់របស់យើង។ យើងក៏រៀបចំផងដែរ នូវសិប្បសាលានៃគំនិតច្នៃប្រឌិតសិល្បៈ និងការបណ្ដុះបណ្ដាលនានា (ការបកប្រែ ការយកសម្លេង ការយករូបភាពជាដើម)។
លោកគ្រូ-អ្នកគ្រូ អាចស្វែងរកបាន នៅក្នុងមូលដ្ឋានទីន្នន័យរបស់យើងនូវ បណ្ណសារ ដែលអាចដាក់ឱ្យនិស្សិតរបស់លោកអ្នក ធ្វើការងារលើប្រវត្តិសាស្ត្រ សិល្បៈ ភាសា និងប្រពៃណីនៅប្រទេសកម្ពុជាជាដើម។ លោកគ្រូ-អ្នកគ្រូ អាចផ្ដល់ភាពរស់រវើកនៅក្នុងម៉ោងបង្រៀនបាន តាមរយៈសម្ភារៈ ដែលនិយាយភ្លាមទៅកាន់យុវជនគឺ៖ រូបភាព និងសម្លេង។ លោកអ្នកអាចរៀបចំការបញ្ចាំងភាពយន្តសម្រាប់ពួកគេ ឬស្នើឱ្យពួកគេធ្វើការងារស្រាវជ្រាវ ការធ្វើបទបង្ហាញ ការសង្ខេបរឿងជាដើម។
លោកអ្នកអាចរកបាននៅមជ្ឈមណ្ឌលបុប្ផាណា នូវកម្រងបណ្ណសារប្លែកៗទាំងអស់ ក្រោមប្រធានបទជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីចុងទសវត្សរ៍ទី១៩ មកទល់សម័យបច្ចុប្បន្ននេះ។
សូមអញ្ជើញមកធ្វើការស្រាវជ្រាវ នៅក្នុងមជ្ឈមណ្ឌលយើង ព្រោះការពិគ្រោះឯកសារនៅទីនេះគឺ ដោយសេរី។ ប្រសិនបើលោកអ្នកមិនរស់នៅទីក្រុងភ្នំពេញទេ អ្នកវិភាគឯកសាររបស់យើងនឹងជួយដឹកនាំការស្រាវជ្រាវរបស់លោកអ្នកពីចម្ងាយ។
លោកអ្នកអាចយកលំនាំទៅតាមបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណាយើង! យើងទទួលស្វាគមន៍ជានិច្ច ចំពោះសិប្បសាលា ដូចជាគំនូរ ចម្លាក់ រូបថត និងស្ថាបត្យកម្ម ជីកកកាយពីអតីតកាល ដើម្បីនឹកគិតពីអនាគតកាល។ នេះគឺជាបេសកកម្មដ៏សំខាន់របស់មជ្ឈមណ្ឌល។ លើកគម្រោងរបស់លោកអ្នក! យើងរីករាយនឹងទទួល និងគាំទ្រលោកអ្នកជានិច្ច!