យើងបានចាប់ផ្ដើមបញ្ចាំងភាពយន្តចល័ត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៨ ដើម្បីធ្វើឱ្យអ្នកដែលមិនទាន់មានឱកាសទស្សនា បានទស្សនាឯកសារចងចាំទាំងនេះ។ ការបញ្ចាំងភាពយន្ត ត្រូវបានរៀបចំឡើងជាទូទៅនៅក្នុងភូមិ ក្នុងទីធ្លាសាលារៀន ឬវត្តអារាម ដើម្បីទាក់ទាញអ្នកភូមិគ្រប់វ័យទាំងអស់។ ការជ្រើសរើសភាពយន្ត ធ្វើឡើងដោយដៃគូសហការរបស់យើង និងជាមួយសហគមន៍ផ្ទាល់ ហើយការបញ្ចាំងភាពយន្ត គឺធ្វើឡើងរយះពេលច្រើនម៉ោង។ ក្នុងឆ្នាំ២០១៣ ប្រជាជនលើសពី ២៣០០០នាក់ បានចូលរួមទស្សនាការបញ្ចាំងភាពយន្តចល័តនេះ។