Greeting and Thank You Note from Rithy Panh

Dear friends,

This year has been incredibly challenging for all of us, and we want to thank all of our friends and supporters who believe in our mission to document Cambodian culture and train the next generation’s filmmakers. In addition to the generosity of the individual donors who have helped us thrive in this difficult time, we have been honored to receive meaningful grants and sponsorships from an array of foundations, such as The Andrew W. Mellon Foundation, Ford Foundation, Sundance Institute, UNESCO, Oxfam, UK Arts and Humanities Research Council, the Australian Embassy in Cambodia, Heinrich Böll Stiftung and Give2Asia, which allowed us to sustain our ongoing projects and further our longstanding goals.

In particular, we are proud to foster creative spirit in our young filmmakers who persevered to produce their documentaries in spite of the difficulties of Covid-19. We look forward to sharing with you their excellent films amplifying the voices of indigenous peoples and under-represented groups, including raising awareness for elephant conservation in Northeast Cambodian. Even with the pandemic, we are finding ways to ensure that Bophana remains a space for our audience to enjoy Cambodian culture, history and cinema — whether in-person or remotely — and we are grateful for your interest in our work and contributions in making it possible.

With your support, we are ready for another productive year to come. You can DONATE here:

– In Cambodia, you can donate via ABA:
Account no. 000696709
Account name: ASSOCIATION POUR LA RECHERCHE, LA PRODUCTION ET L’ARCHIVAGE DE DOCUMENTS AUDIOVISUELS

– Give2Asia: https://cutt.ly/DjqvnCv

Sincerely thanks,

Rithy Panh,
Founder of Bophana Center


មជ្ឈមណ្ឌលបុប្ផាណាបិទទ្វារមួយរយៈ

ដោយ​មើលឃើញថា​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​មិនទាន់​ល្អប្រសើរ​នៅឡើយ អាស្រ័យ​ហេតុនេះ មជ្ឈមណ្ឌល​បុប្ផាណា​នឹង​ផ្អាក​ដំណើរការ​មួយរយៈ​សិន លុះត្រាតែ​ស្ថានភាព​មានលក្ខណៈ​ល្អប្រសើរ​ជាងនេះ នោះ​យើងខ្ញុំ​នឹង​ជូនដំណឹង​ទៅលោកអ្នក​បន្ត​ទៀត។

ទោះជា​យ៉ាងនេះ​ក្ដី លោកអ្នក​នៅតែ​អាចបន្ត​តាមដាន​កម្មវិធី​របស់​យើងខ្ញុំ​ជាលក្ខណៈ Online និង​ជាពិសេស សូម​ប្រកាន់​ឱ្យហ្មត់ចត់​បំផុត​នូវ​គោលការណ៍​សុវត្ថិភាព​ដើម្បី​ចៀសឆ្ងាយ​ពី​ជំងឺ​កូវីដ-១៩។ ដោយ​ក្ដី​គោរព។


សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលនៅដំណើរការជាធម្មតា

មជ្ឈមណ្ឌល​បុប្ផាណា​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា សាល​ពិគ្រោះ​បណ្ណសារ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា​​នៅ​ដំណើរការ​ជាធម្មតា។

យ៉ាងណាមិញ យើងខ្ញុំ​អាច​ទទួល​​សាធារណជន​​ឱ្យ​ចូលមក​កាន់​សាល​នេះ​បាន​​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​​ក្នុង​មួយលើក។ ដើម្បីជា​​ភាព​ងាយស្រួល និង​ចៀសវាង​​ការខកខាន សូមផ្ញើសារ​មកកាន់​​យើងខ្ញុំ​​ជាមុន​ (តាមរយៈ Facebook Page: Bophana Center) ឬក៏​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០២៣ ៩៩ ២១ ៧៤ នោះ​យើងខ្ញុំ​​នឹងអាច​​ធានា​​កន្លែង​​ជូន​​លោកអ្នក​​បាន។ Continue reading…


មជ្ឈមណ្ឌលបុប្ផាណាបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​មាន​សេចក្ដី​រីករាយ​នឹង​ជូនដំណឹង​ដល់​សាធារណជន​ថា មជ្ឈមណ្ឌល​បុប្ផាណា​ចាប់​បើកដំណើរការ​ជា​ធម្មតា​ឡើងវិញហើយ​ចាប់ពី​ពេល​ផ្សាយ​ដំណឹង​នេះ​តទៅ ដោយ​យោង​លិខិត​លេខ ២៣០ សខល ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ របស់​ក្រសួង​សុខាភិបាល ស្ដីពី​ការអនុញ្ញាត​បើកដំណើរការ​ឡើងវិញ​នូវ​រោងភាពយន្ត និង​សារមន្ទីរ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់ថា មជ្ឈមណ្ឌល​យើងខ្ញុំ​បើកដំណើរការ​តែ​សាល​ពិគ្រោះបណ្ណសារ (ជាន់ទី១) និង​សាលពិព័រណ៍ (ជាន់​ផ្ទាល់ដី) ប៉ុណ្ណោះ។ Continue reading…


មជ្ឈមណ្ឌលបុប្ផាណាបិទទ្វារមួយរយៈ

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ដោយយោងទៅតាមលិខិតចេញដោយក្រសួងសុខាភិបាល លេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មជ្ឈមណ្ឌលបុប្ផាណានឹងជូនដំណឹងជាថ្មីម្ដងទៀតនៅពេលស្ថានភាពធូរស្បើយ។ សូមអរគុណ។


ទស្សនាភាពយន្តឯកសាររបស់យើងនៅ Biennale of Sydney លើកទី ២២

សូមរីករាយទស្សនាភាពយន្តឯកសារទាំង ៧ រឿងដែលផលិតដោយយុវជនជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” នៅក្នុងព្រឹត្តិការណ៍ Biennale of Sydney លើកទី ២២ (១០-១៥ វិច្ឆិកា ២០២០) នៅ Australian Centre for Contemporary Art (ACCA)។ Continue reading…


“ឌុច គ្រូលត់ដំនៅឋាននរក” កំពុងបញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia

ខ្សែភាពយន្តឯកសារ “ឌុច គ្រូលត់ដំនៅឋាននរក” ដែលទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនា ពេលនេះកំពុងបង្ហាញខ្លួនសាជាថ្មីនៅលើផ្ទាំងបញ្ចាំងដ៏ធំនៃរោងភាពយន្ត Major Cineplex Cambodia ទាំង ៣ ទីតាំង ក្នុងរាជធានីភ្នំពេញ (Major អ៊ីអន ១, Major អ៊ីអន ២, Major សុរិយា) នៅថ្ងៃទី ១២, ១៣, ១៤, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២០។ Continue reading…


ភាពយន្តឯកសាររបស់បុប្ផាណានៅក្នុងមហោស្រពភាពយន្ត New Narratives ២០២០

ភាពយន្តឯកសារ ៦ រឿងផលិតដោយយុវជនជនជាតិដើមភាគតិចមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្នុងគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង” នឹងចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ត New Narratives ២០២០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតៃប៉ិ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០។ Continue reading…


ភាពយន្តឯកសារទាំង ៩ របស់បុប្ផាណាក្នុងមហោស្រពភាពយន្តនៃទីក្រុងខ្មែរលើកទី ៨

យើងមានសោមនស្សបំផុតដែលខ្សែភាពយន្តឯកសារចំនួន ៩ រឿងក្នុងគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង” ត្រូវបានជ្រើសរើសឲ្យមានវត្តមានក្នុងមហោស្រពភាពយន្តនៃទីក្រុងខ្មែរលើកទី ៨ (១៦-២០ កញ្ញា ២០២០) នាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សូមចូលរួមអបអរសាទរដល់សមិទ្ធករវ័យក្មេងទាំងអស់! Continue reading…


មជ្ឈមណ្ឌលយើងបើកដំណើរការជាធម្មតាឡើងវិញ

មជ្ឈមណ្ឌល​បុប្ផាណា​សូមជូន​ដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យបាន​ជ្រាបថា មជ្ឈមណ្ឌល​នឹង​បើកទ្វារ​ទទួល​សាធារណជន​ឲ្យចូលមក​ទស្សនា និង​ស្រាវជ្រាវ​បណ្ណសារ​​ឡើងវិញ ចាប់ពី​ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង៨ ព្រឹក តទៅ។

យ៉ាងណាមិញ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ មិនទាន់​ប្រសើរ​ឡើងវិញ​ទាំងស្រុង​នៅឡើយ ហេតុនេះ ការរក្សា​គម្លាត អនាម័យ និងការវាស់​សីតុណ្ហភាព នៅតែជាចំណុចសំខាន់សម្រាប់យើងទាំងអស់គ្នាអនុវត្ត។ Continue reading…