ព្រឹត្តិការណ៍​វប្បធម៌​នៅ​បុប្ផាណា​ក្នុង​ខែ​មីនា​-​មេសា ២០២០

មជ្ឈមណ្ឌល​បុប្ផាណា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាច្រើន​ក្នុង​ខែ​មីនា និង​មេសា ឆ្នាំ ២០២០ នេះ។ ព្រឹត្តិការណ៍​សំខាន់​បំផុត គឺ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើកទី ១០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា។ ក្រៅពីនេះ នៅមាន​កម្មវិធី “ភាពយន្ត​ថ្ងៃសៅរ៍”, “ស៊ីណេ​ក្លឹប” (កំពូល​ភាពយន្ត​ខ្នាតខ្លី​នៃ​មហោស្រព​ចតុមុខ ២០១៩), និង​ពិព័រណ៍ «ជីវិត​រសាត់​អណ្ដែត» របស់​អង្គការ​នារី​ដើម្បី​សន្តិភាព។ Continue reading…


សកម្មភាពរយៈពេលពេញមួយឆ្នាំនៃគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច”

សកម្មភាពពេញមួយឆ្នាំនៃការអនុវត្តគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” បានផ្ដល់នូវបទពិសោធន៍យ៉ាងអស្ចារ្យដល់ក្រុមការងារទាំងមូល ក៏ដូចជាសិក្ខាកាម។ យើងពិតជារីករាយណាស់ក្នុងការចូលរួមបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះ ហើយយើងនៅតែបន្តអនុវត្តគម្រោងនេះ ធ្វើយ៉ាងណាឲ្យសំឡេងពួកគេឮកាន់តែខ្លាំង។​ Continue reading…


សេចក្តី​ជូន​ដំណឹង​ស្តីពី​ការជ្រើសរើស​សិស្ស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ដោយ​ធ្វើ​សហការ​ជាមួយ​ University of Bath របស់​ចក្រភព​អង់គ្លេស​ និង Elephant Livelihood Initiative Environment (ELIE, Cambodia) មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ ត្រូវការ​ជ្រើសរើស​យុវជន​កម្ពុជា​ចំនួន​១២​រូប ដើម្បី​ចូលរួម​នៅក្នុង​គម្រោង​របស់​ The Arts and Humanities Research Council និង Global Challenges Research Fund ស្តីពី “ការ​អភិរក្ស​សត្វ​ដំរី​និង​បទពិសោធន៍​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ Continue reading…


ដើមឆ្នាំថ្មី ២០២០ មានអ្វីប្លែកនៅបុប្ផាណា?

ប្រាកដជាមាន! យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌យ៉ាងសំបូរបែបនៅមជ្ឈមណ្ឌលរបស់យើងដោយឥតគិតថ្លៃ រួមមានការបញ្ចាំងភាពយន្តរៀងរាល់ល្ងាចថ្ងៃសៅរ៍, ស៊ីណេក្លឹប (ការចែករំលែកបទពិសោធន៍ពីភាពយន្ត), ពិព័រណ៍រូបថត “អេតចាយ” របស់ Miguel Jerónimo, ការបញ្ចាំងភាពយន្តឯកសារស្ដីពីបញ្ហាក្នុងសហគមន៍ជនជាតិដើមភាគតិច និងបាឋកថាស្ដីពីប្រវត្តិសាស្ត្រកម្ពុជា ១៩៧០-១៩៧៥។

ចុចទីនេះ ដើម្បីទាញយកកម្មវិធីទាំងមូល (PDF)


ក្នុងខែវិច្ឆិកា និងធ្នូ ២០១៩ នេះ មានកម្មវិធីពិសេសអ្វីខ្លះនៅបុប្ផាណា?

នាចុងឆ្នាំ ២០១៩ នេះ លោកអ្នកអាចរីករាយជាមួយនឹងកម្មវិធីពិសេសៗជាច្រើនដែលនឹងកើតឡើងនៅមជ្ឈមណ្ឌលបុប្ផាណា និងនៅជុំវិញរាជធានីភ្នំពេញ។ យើងនឹងមានការបញ្ចាំងភាពយន្តជារៀងរាល់ថ្ងៃសៅរ៍ កម្មវិធីចែករំលែកចំណេះដឹងពីភាពយន្ត (ស៊ីណេក្លឹប) ព្រមជាមួយនឹងពិព័រណ៍រូបភាពរហូតដល់ទៅបី។ រាល់កម្មវិធីទាំងអស់ លោកអ្នកអាចចូលរួមដោយសេរី។

ចុចទីនេះ ដើម្បីទាញយកកម្មវិធីរបស់យើងជា PDF


រីករាយជាមួយព្រឹត្តិការណ៍ពិសេសៗនៅបុប្ផាណាក្នុងខែកញ្ញា និងតុលា ២០១៩

ក្នុងខែកញ្ញា និងតុលានេះ យើងខ្ញុំសូមស្វាគមន៍លោកអ្នកមកកាន់ទីនេះ ដើម្បីរីករាយជាមួយនឹងព្រឹត្តិការណ៍វប្បធម៌របស់ពួកយើង ព្រមទាំងដៃគូផងដែរ។ ព្រឹត្តិការណ៍ទាំងនោះមានដូចជា ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (ការចែករំលែកបទពិសោធន៍ពីប្លង់ថត និងភាពយន្តឯកសារ), ពិព័រណ៍ស្នាដៃសិល្បៈ, ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក, និងមហោស្រពភាពយន្តខ្នាតខ្លីចតុមុខលើកទី ៨។ Continue reading…


ព្រឹត្តិការណ៍ដ៏សំបូរបែបនៅបុប្ផាណានាពាក់កណ្ដាលឆ្នាំនេះ

រីករាយខែថ្មីជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ជាច្រើនដែលនឹងកើតឡើងជាបន្តបន្ទាប់នៅមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីរួមមាន ភាពយន្តថ្ងៃសៅរ៍, ក្លឹបភាពយន្ត (អន្តរកម្មរវាងកំណាព្យ និងរូបភាព, ភាពយន្តខ្នាតខ្លី), ពិព័រណ៍រូបថត, បាឋកថាស្ដីពី «វិវត្តន៍អក្សរខ្មែរ», កិច្ចពិភាក្សាជុំវិញភាពយន្តរបស់លោក ប៉ាន់ រិទ្ធី និងការបញ្ចាំងភាពយន្តពិសេសរបស់លោក នាង កាវិច។

ចុចទាញយកកម្មវិធីរបស់យើងជា PDF ដើម្បីអានលម្អិត


សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នៃ​សាល​ពិគ្រោះ​បណ្ណសារ​ និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​បញ្ចាំង​ “ភាពយន្ត​ថ្ងៃសៅរ៍”

មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលយើងខ្ញុំបានដំណើរការជាប្រក្រតីវិញហើយ ក្រោយពីមជ្ឈមណ្ឌលយើងខ្ញុំបានធ្វើការកែសម្រួលប្រព័ន្ធមូលដ្ឋានទិន្នន័យរួចរាល់។

ចំណែកឯកម្មវិធី “ភាពយន្តថ្ងៃសៅរ៍” វិញ យើងនឹងផ្លាស់ប្ដូរម៉ោងបញ្ចាំងទៅម៉ោង ៥ ល្ងាចដូចធម្មតាវិញ ចាប់ពីថ្ងៃសៅរ៍ ទី ៨ ខែមិថុនានេះតទៅ។ Continue reading…


ព្រឹត្តិការណ៍វប្បធម៌នៅបុប្ផាណា សម្រាប់ខែឧសភា និងមិថុនា ២០១៩

សូមស្វាគមន៍អស់លោកអ្នកមកកាន់មជ្ឈមណ្ឌលបុប្ផាណា! លោកអ្នកអាចចូលរួមដោយសេរីនូវព្រឹត្តិការណ៍វប្បធម៌នានាដែលនឹងកើតឡើងនៅក្នុងខែឧសភា និងមិថុនានេះ ដែលមានដូចជា ៖ ភាពយន្តថ្ងៃសៅរ៍ (ភាពយន្តឯកសារ និងប្រតិដ្ឋ) ក្លឹបភាពយន្ត (ភាពយន្តខ្នាតខ្លី) ពិព័រណ៍ស្នាដៃសិល្បៈ គំនូរ និងចម្លាក់ ពិធីសម្ពោធសៀវភៅ និងការបញ្ចាំងភាពយន្តពិសេសនៃគម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង»។ Continue reading…


សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ផ្អាក​ដំណើរការ​សាល​ពិគ្រោះ​បណ្ណសារ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា

​មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណាយើងខ្ញុំ នឹងផ្អាកដំណើរការមួយរយៈ រហូតដល់ចុងខែឧសភា ឆ្នាំ ២០១៩ ដោយសារមជ្ឈមណ្ឌលត្រូវកែសម្រួលប្រព័ន្ធមូលដ្ឋានទិន្នន័យ។ ដោយឡែក សម្រាប់បណ្ណាល័យសៀវភៅ សាលពិព័រណ៍នៅជាន់ផ្ទាល់ដី និងការបញ្ចាំងភាពយន្ត នៅដំណើរការជាធម្មតា។ Continue reading…