January 15, 2020

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការជ្រើសរើស​សិស្ស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ដោយ​ធ្វើ​សហការ​ជាមួយ​ University of Bath របស់​ចក្រភព​អង់គ្លេស​ និង Elephant Livelihood Initiative Environment (ELIE, Cambodia) មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ ត្រូវការ​ជ្រើសរើស​យុវជន​កម្ពុជា​ចំនួន​១២​រូប ដើម្បី​ចូលរួម​នៅក្នុង​គម្រោង​របស់​ The Arts and Humanities Research Council និង Global Challenges Research Fund ស្តីពី “ការ​អភិរក្ស​សត្វ​ដំរី​និង​បទពិសោធន៍​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ : ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​បរិស្ថាន​ តាមរយៈ​ការ​បង្កើត​ភាពយន្ត​”។

គម្រោង​នេះ​នឹង​អភិវឌ្ឍ​ធនធាន​ផ្នែក​ភាពយន្ត​ ដើម្បី​ផ្សារភ្ជាប់​ជាមួយ​សាធារណជន​នៅ​ប្រទេស​កម្ពុជា​ និង​នៅលើ​ពិភពលោក​ស្តីពី​បញ្ហា​ប្រឈម​ដែល​មាន​ភាព​ទាក់ទង​គ្នា​ជុំវិញ​ការ​អភិរក្ស​សត្វ​ដំរី​ បញ្ហា​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កំពុង​ជួប​ប្រទះ​ និង​ទំនាក់ទំនង​រវាង​បរិស្ថាន​ធម្មជាតិ​ និង​ផលប៉ះពាល់​ពី​ការ​បំផ្លាញ​បរិស្ថាន​ធម្មជាតិ​។

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ ៖
– យុវជន​កម្ពុជា​ ដែល​មាន​អាយុ​ចាប់ពី​១៨ ដល់ ២៥​ឆ្នាំ (ស្ត្រី និង​ជនជាតិ​ដើម​ភាគតិច​ ត្រូវបាន​ផ្ដល់​អាទិភាព​)
– ជា​អ្នក​ដែល​មាន​កម្រិត​វប្បធម៌​ចាប់ពី​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប) ឡើងទៅ​ (អ្នក​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ ត្រូវបាន​ផ្ដល់​អាទិភាព​)
– ជាអ្នក​ដែលមាន​ចំណង់ចំណូលចិត្ត​ខ្ពស់​ផ្នែក​ភាពយន្ត​ និង​ជា​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​
– ជា​អ្នក​ដែលមាន​ចំណង់ចំណូលចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​
– ជា​អ្នក​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​គ្រប់​វគ្គ​បណ្ដុះបណ្ដាល​ទាំងអស់​ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ២០២០ រហូតដល់​ខែ​មករា ឆ្នាំ​២០២១

អត្ថប្រយោជន៍​ដែល​សិក្ខាកាម​នឹង​ទទួលបាន​ ៖
– ការ​អភិវឌ្ឍ​ជំនាញ​ និង​ការ​បណ្តុះបណ្តាល​ផ្នែក​ដំណើរការ​ផលិត​ភាពយន្ត​នៅក្នុង​ពេល​ផលិត​ និង​ក្រោយ​ផលិត​ ពី​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​លើ​ការងារ​ផលិត​ភាពយន្ត​រយៈពេល​ជាច្រើន​ឆ្នាំ
– ឱកាស​ផលិត​ស្នាដៃ​ភាពយន្ត​ឯកសារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​
– ឱកាស​ចូលរួម​ផ្សព្វផ្សាយ​ភាពយន្ត​របស់​ខ្លួន​នៅក្នុងខេត្ត​មណ្ឌលគិរី និង​រាជធានី​ភ្នំពេញ

សម្រាប់​អ្នក​ដែលមាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ សូម​បំពេញ​បែបបទ​ដាក់ពាក្យ​សុំ​ចូលរៀន​ (Application form) ជីវប្រវត្តិ​សង្ខេប (CV) និង​លិខិត​បញ្ជាក់ពី​ចំណាប់អារម្មណ៍ ​(Cover Letter) រួច​ផ្ញើ​មកកាន់​អាសយដ្ឋាន​ ៖
– មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ ផ្ទះលេខ៦៤ ផ្លូវលេខ២០០ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ​ផ្ញើមក
– អ៊ីម៉ែល piseth.tieng@bophana.org និង info@bophana.org ។

លោកអ្នក​អាច​ទាញយក​បែបបទ​ដាក់ពាក្យ​សុំ​ចូលរៀន​ជា​ទម្រង់ ៖ Word ឬ PDF

– កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​ពាក្យ​សុំ​ចូលរៀន​ គឺ​នៅ​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០
– ថ្ងៃ​ចាប់ផ្តើម​ចូលរៀន​ ៖ ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​ ៖ ០១០ ៧៧៥ ១៥១ ឬ ០៩២ ៦០៥ ១២៧។