December 2, 2020

សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលនៅដំណើរការជាធម្មតា

មជ្ឈមណ្ឌល​បុប្ផាណា​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា សាល​ពិគ្រោះ​បណ្ណសារ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា​​នៅ​ដំណើរការ​ជាធម្មតា។

យ៉ាងណាមិញ យើងខ្ញុំ​អាច​ទទួល​​សាធារណជន​​ឱ្យ​ចូលមក​កាន់​សាល​នេះ​បាន​​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​​ក្នុង​មួយលើក។ ដើម្បីជា​​ភាព​ងាយស្រួល និង​ចៀសវាង​​ការខកខាន សូមផ្ញើសារ​មកកាន់​​យើងខ្ញុំ​​ជាមុន​ (តាមរយៈ Facebook Page: Bophana Center) ឬក៏​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០២៣ ៩៩ ២១ ៧៤ នោះ​យើងខ្ញុំ​​នឹងអាច​​ធានា​​កន្លែង​​ជូន​​លោកអ្នក​​បាន។

ដោយឡែក សាលពិព័រណ៍ និង​រោងភាពយន្ត ពុំទាន់អាច​ដំណើរការ​បានទេ​ក្នុងពេលនេះ លុះត្រាតែ​ស្ថានភាព​នៃ​ជំងឺកូវីដ-១៩ នៅកម្ពុជា​មានសភាព​ល្អប្រសើរ​ជាងនេះ ហើយ​ពេលនោះ​យើងខ្ញុំ​នឹង​ជូនដំណឹង​ទៅ​លោកអ្នក​បន្តទៀត។

សូមអរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​របស់​អស់​លោកអ្នក។ សូម​បន្ត​អនុវត្ត​គោលការណ៍​សុវត្ថិភាព ដោយ​រក្សា​គម្លាត និង​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ចៀសឆ្ងាយ​ពី​ជំងឺ​កូវីដ-១៩។ ដោយ​ក្ដី​គោរព។

For Reopen but not Cinema room (For Web)