April 13, 2021

សួស្ដីឆ្នាំថ្មីពីមជ្ឈមណ្ឌលបុប្ផាណា

មជ្ឈមណ្ឌល​បុប្ផាណា​សូម​ជូនពរ​ឆ្នាំថ្មី និង​សូម​ឱ្យ​លោកអ្នក​មាន​ជ័យជម្នះ​លើ​ជំងឺ​តម្កាត់​ទាំងពួង ជាពិសេស​គឺ​ជំងឺ​កូវីដ-១៩ ដែល​កំពុង​រីករាលដាល​ក្នុង​ប្រទេស​កម្ពុជា។ សូម​កុំ​ភ្លេច​អនុវត្ត​វិធានការ “៣កុំ ៣ការពារ” ឱ្យបាន​ហ្មត់ចត់​ដើម្បី​សុវត្ថិភាព​លោកអ្នក ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់។

សូម​ស្នាក់នៅ​ផ្ទះ និង​រីករាយ​ជាមួយ​កម្មវិធី​បញ្ចាំង​ភាពយន្ត Online របស់​យើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ។ ក្នុង​ឱកាស​នេះ យើងខ្ញុំ​មាន​សោមនស្ស​នឹង​បង្ហាញជូន​លោកអ្នក​នូវ​ខ្សែភាពយន្ត​បុរាណ​ខ្មែរ​រឿង ទិព្វសូដាច័ន្ទ ដែល​នឹង​បញ្ចាំង​ជា​លក្ខណៈ​ផ្សាយផ្ទាល់​នៅលើ​ទំព័រ Facebook, YouTube និង​គេហទំព័រ​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

សូមឱ្យ​លោកអ្នក​មាន​សុវត្ថិភាព និង​រីករាយ​ថ្ងៃ​ឈប់សម្រាក!
ពី​ក្រុមការងារ​មជ្ឈមណ្ឌល​បុប្ផាណា។