March 23, 2021
ភាពយន្តបីរឿងរបស់សិក្ខាកាមបុប្ផាណាត្រូវបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍ AAS 2021 Film Expo
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយណាស់ដែលភាពយន្តឯកសារចំនួនបីរឿងផលិតដោយសិក្ខាកាមផ្នែកផលិតភាពយន្តរបស់បុប្ផាណា ត្រូវបានជ្រើសរើស និងយកទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍ AAS 2021 Film Expo នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយព្រឹត្តិការណ៍ក្នុងឆ្នាំនេះត្រូវបានរៀបចំឡើងជាលក្ខណៈ Online។
AAS 2021 Film Expo កំពុងបង្ហាញខ្សែភាពយន្តចំនួន២៨រឿង ក្នុងនោះមានភាពយន្តបីរឿងដែលផលិតដោយសិក្ខាកាមរបស់បុប្ផាណាក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” ដែលរួមមាន៖ រឿង “រសាត់” (ដឹកនាំដោយ ហេង មិនា), រឿង “បារម្ភ” (ដឹកនាំដោយ លឿន ឈូក និង ព្រឹល ព្រីង) និងរឿង “គ្មានជម្រើស” (ដឹកនាំដោយ ឌិន រ៉ូដា)។
ជាងនេះទៅទៀត ព្រឹត្តិការណ៍ក៏នឹងរៀបចំឱ្យមានវេទិកាសំណួរចម្លើយដល់ទៅ២១លើកទៀតផង។ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា នឹងចូលរួមជាវាគ្មិននៅក្នុងវេទិកាសំណួរចម្លើយមួយនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩យប់ (ម៉ោងនៅប្រទេសកម្ពុជា)។
សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាកម្មវិធីលម្អិតនីមួយៗ សូមចុចទីនេះ។
សូមចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា!