មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
December 2, 2020
មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សាលពិគ្រោះបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណានៅដំណើរការជាធម្មតា។ យ៉ាងណាមិញ យើងខ្ញុំអាចទទួលសាធារណជនឱ្យចូលមកកាន់សាលនេះបានត្រឹមតែបីនាក់ប៉ុណ្ណោះក្នុងមួយលើក។ ដើម្បីជាភាពងាយស្រួល និងចៀសវាងការខកខាន សូមផ្ញើសារមកកាន់យើងខ្ញុំជាមុន (តាមរយៈ Facebook Page: Bophana Center) ឬក៏ទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩ ២១ ៧៤ នោះយើងខ្ញុំនឹងអាចធានាកន្លែងជូនលោកអ្នកបាន។
November 23, 2020
មជ្ឈមណ្ឌលបុប្ផាណាមានសេចក្ដីរីករាយនឹងជូនដំណឹងដល់សាធារណជនថា មជ្ឈមណ្ឌលបុប្ផាណាចាប់បើកដំណើរការជាធម្មតាឡើងវិញហើយចាប់ពីពេលផ្សាយដំណឹងនេះតទៅ ដោយយោងលិខិតលេខ ២៣០ សខល ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្ដីពីការអនុញ្ញាតបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរទូទាំងប្រទេស។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលយើងខ្ញុំបើកដំណើរការតែសាលពិគ្រោះបណ្ណសារ (ជាន់ទី១) និងសាលពិព័រណ៍ (ជាន់ផ្ទាល់ដី) ប៉ុណ្ណោះ។
November 10, 2020
មជ្ឈមណ្ឌលបុប្ផាណាសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលបុប្ផាណានឹងផ្អាកដំណើរការមួយរយៈក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ដោយយោងទៅតាមលិខិតចេញដោយក្រសួងសុខាភិបាល លេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ មជ្ឈមណ្ឌលបុប្ផាណានឹងជូនដំណឹងជាថ្មីម្ដងទៀតនៅពេលស្ថានភាពធូរស្បើយ។ សូមអរគុណ។
សូមរីករាយទស្សនាភាពយន្តឯកសារទាំង ៧ រឿងដែលផលិតដោយយុវជនជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” នៅក្នុងព្រឹត្តិការណ៍ Biennale of Sydney លើកទី ២២ (១០-១៥ វិច្ឆិកា ២០២០) នៅ Australian Centre for Contemporary Art (ACCA)។
October 12, 2020
ខ្សែភាពយន្តឯកសារ “ឌុច គ្រូលត់ដំនៅឋាននរក” ដែលទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនា ពេលនេះកំពុងបង្ហាញខ្លួនសាជាថ្មីនៅលើផ្ទាំងបញ្ចាំងដ៏ធំនៃរោងភាពយន្ត Major Cineplex Cambodia ទាំង ៣ ទីតាំង ក្នុងរាជធានីភ្នំពេញ (Major អ៊ីអន ១, Major អ៊ីអន ២, Major សុរិយា) នៅថ្ងៃទី ១២, ១៣, ១៤, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២០។
September 30, 2020
ភាពយន្តឯកសារ ៦ រឿងផលិតដោយយុវជនជនជាតិដើមភាគតិចមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្នុងគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង” នឹងចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ត New Narratives ២០២០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតៃប៉ិ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០។
September 10, 2020
យើងមានសោមនស្សបំផុតដែលខ្សែភាពយន្តឯកសារចំនួន ៩ រឿងក្នុងគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង” ត្រូវបានជ្រើសរើសឲ្យមានវត្តមានក្នុងមហោស្រពភាពយន្តនៃទីក្រុងខ្មែរលើកទី ៨ (១៦-២០ កញ្ញា ២០២០) នាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សូមចូលរួមអបអរសាទរដល់សមិទ្ធករវ័យក្មេងទាំងអស់!
June 12, 2020
មជ្ឈមណ្ឌលបុប្ផាណាសូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មជ្ឈមណ្ឌលនឹងបើកទ្វារទទួលសាធារណជនឲ្យចូលមកទស្សនា និងស្រាវជ្រាវបណ្ណសារឡើងវិញ ចាប់ពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ ព្រឹក តទៅ។ យ៉ាងណាមិញ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ប្រសើរឡើងវិញទាំងស្រុងនៅឡើយ ហេតុនេះ ការរក្សាគម្លាត អនាម័យ និងការវាស់សីតុណ្ហភាព នៅតែជាចំណុចសំខាន់សម្រាប់យើងទាំងអស់គ្នាអនុវត្ត។
March 2, 2020
មជ្ឈមណ្ឌលបុប្ផាណានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាច្រើនក្នុងខែមីនា និងមេសា ឆ្នាំ ២០២០ នេះ។ ព្រឹត្តិការណ៍សំខាន់បំផុត គឺមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា។ ក្រៅពីនេះ នៅមានកម្មវិធី “ភាពយន្តថ្ងៃសៅរ៍”, “ស៊ីណេក្លឹប” (កំពូលភាពយន្តខ្នាតខ្លីនៃមហោស្រពចតុមុខ ២០១៩), និងពិព័រណ៍ «ជីវិតរសាត់អណ្ដែត» របស់អង្គការនារីដើម្បីសន្តិភាព។
February 14, 2020
សកម្មភាពពេញមួយឆ្នាំនៃការអនុវត្តគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” បានផ្ដល់នូវបទពិសោធន៍យ៉ាងអស្ចារ្យដល់ក្រុមការងារទាំងមូល ក៏ដូចជាសិក្ខាកាម។ យើងពិតជារីករាយណាស់ក្នុងការចូលរួមបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះ ហើយយើងនៅតែបន្តអនុវត្តគម្រោងនេះ ធ្វើយ៉ាងណាឲ្យសំឡេងពួកគេឮកាន់តែខ្លាំង។