កម្ពុជា៖ ជាតិដែលកំពុងកើតឡើងម្តងទៀត
ដឹកនាំដោយ TF1 (French TV 1) និង A2 (Antenne 2), ១៩៧៩ - ១៩៨៣, ៤៤ នាទី, ភាសាខ្មែរ
ភាពយន្តនេះរាយការណ៍នៅពីក្រុងភ្នំពេញដែលមិនទាន់មានប្រជាជនរស់នៅនៅឡើយស្តីអំពីប្រជាពលរដ្ឋដែ លរងនូវភាពបាក់ស្បាត ហើយកំពុងរៀបចំខ្លួនជាថ្មីឡើងវិញបន្ទាប់ពីការចាកចេញរបស់ពួកខ្មែរក្រហម។
បានកើតឡើងវិញ មន្ទីរពេទ្យបានបើកទ្វារជាថ្នី និងព្យាបាលអ្នកជំងឺដោយប្រើឱសថសម័យ វិថីនានាពោរពេញដោយចរាចរណ៍ គ្រួសារបានជួបជុំគ្នាឡើងវិញ ទីផ្សារបានដំណើរការជាថ្មី សាលារៀនបង្រៀនកុមារនូវមុខវិជ្ជាផ្សេងៗ ដែលក្នុងនោះក៏មានទ្រឹស្តីលទ្ធិកុម្មុយនីស្ត និងសង្គមនិយមដែរ។
ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។