ការទម្លាយភាពស្ងៀមស្ងាត់
ផលិតដោយ Khmer Mekong Film ឆ្នាំ ២០១៧ រយៈពេល ៥០ នាទី ជាភាសាខ្មែរ អង់គ្លេសរត់ពីក្រោម
ខ្សែភាពយន្ដឯកសារនេះ បង្ហាញពីការផ្ដល់សក្ខីកម្មក្នុងបន្ទប់សវនាការជំនុំជម្រះក្ដី វីដេអូបណ្ណសារ បទសម្ភាសន៍ជាមួយអ្នកជំនាញ អ្នកអនុវត្ត និងអ្នកសិក្សាស្រាវជ្រាវ ដោយរាយការណ៍អំពីគម្រោងសំណងនានា ដែលពាក់ព័ន្ធនឹងការនិយាយពីការឈឺចាប់ដែលទទួលរងគ្រោះវេទនាក្នុងអតីតកាល។ ខ្សែភាពយន្ដឯកសារនេះ ក៏ជាពន្លឺបង្ហាញពីប្រវត្តិសាស្រ្ដនៃការរៀបការដោយបង្ខំ និងអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម ដោយធ្វើការវិភាគលើផលប៉ះពាល់នៃឧក្រិដ្ឋកម្មទាំងនោះទៅលើសង្គមកម្ពុជាបច្ចុប្បន្ន។
ថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។