ការផ្ទេរចំណេះដឹងបន្តក្រោយរបបវាលពិឃាត
ដឹកនាំដោយ Ong Keng Sen ឆ្នាំ ២០១០ រយៈពេល ១១០ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្ដឯកសារ «ការផ្ទេរចំណេះដឹងបន្តក្រោយរបបវាលពិឃាត» រៀបរាប់រឿងរ៉ាវជីវិតពិតរបស់ព្រឹទ្ធាចារ្យទេវនាដនិម្មិត អែម ធាយ ដែលជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណម្នាក់។ ក្នុងរបប ប៉ុល ពត សិល្បករ ៩ នាក់ក្នុងចំណោម ១០ នាក់ត្រូវបានសម្លាប់។ ព្រឹទ្ធាចារ្យ គឺជាមនុស្សតែម្នាក់គត់ដែលបានរួចជីវិតពីរបបដ៏ឃោរឃៅនេះ។ ព្រឹទ្ធាចារ្យបានស៊ូទ្រាំនឹងការឈឺចាប់ក្នុងសម័យនោះ ហើយបានបន្តបណ្តុះបណ្តាលជំនាញរបស់គាត់ដល់អ្នកជំនាន់ក្រោយ ដើម្បីរួមចំណែកក្នុងការកសាងសង្គម និងវប្បធម៌របស់ប្រទេសកម្ពុជាឡើងវិញ។
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។