ជំរំជនភៀសខ្លួនសាយធូ
ដឹកនាំដោយ ប៉ាន់ រិទ្ធី ឆ្នាំ១៩៨៩ ៩១នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារស្តីពីជំរំជនភៀសខ្លួនកម្ពុជាសាយធូ (Site 2) ស្ថិតក្នុងទឹកដីថៃ តាមថតពីស្រ្តីម្នាក់ជាជនភៀសខ្លួន និងក្រុមគ្រួសារ ដោយគាត់បានរៀបរាប់ពីការរត់ភៀសខ្លួន ការនឹករឭកស្រុកកំណើត ភាពលំបាកលំបិន ភាពភ័យខ្លាច ព្រមទាំងសេចក្តីសង្ឃឹម។
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។