ឌុច គ្រូលត់ដំនៅឋាននរក
ដឹកនាំដោយលោក ប៉ាន់ រិទ្ធី ឆ្នាំ ២០១២ រយៈពេល ១០៤ នាទី ជាភាសាខ្មែរ អង់គ្លេសរត់ពីក្រោម
នៅក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ប្រជាជនកម្ពុជាចំនួន១.៨លាននាក់ត្រូវបានសម្លាប់។ ឌុច ជាប្រធានមន្ទីរស-២១ ដែលបានមើលការខុសត្រូវលើការប្រហារជីវិតរាប់ពាន់នាក់ មុនពេលត្រូវបានកាត់ទោសក្នុងឆ្នាំ ២០០៩។ ភាពយន្តឯកសារ«ឌុច គ្រូលត់ដំនៅឋាននរក» បង្ហាញពីយន្តការដ៏ខ្មៅងងឹតក្នុងរបបខ្មែរក្រហម តាមរយៈពាក្យសម្ដីផ្ទាល់របស់ ឌុច។
ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។