ទស្សនាប្រទេសកម្ពុជាឡើងវិញតាមរយៈគ្រួសារ Aveline (១៩៧១-១៩៧៤)
ផលិតដោយJacques AVELINE ចន្លោះឆ្នាំ១៩៧១-១៩៧៤ រយៈពេល២៤នាទី គ្មានសំឡេង
ខ្សែភាពយន្ដឯកសារនេះត្រូវបានថតដោយលោកJacques AVELINE បង្ហាញពីទេសភាពនានា នៅអំឡុងពេលដែលលោកបំពេញបេសកកម្មនៅប្រទេសកម្ពុជា ជាប្រធានបេសកកម្មសម្រាប់ការិយាល័យយោធានៅស្ថានទូតបារាំង (BMAF) ដោយមានឋានៈជាមេបញ្ជាការ ចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៤។
ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ