នាដកាទី១០
ដឹកនាំដោយ Sally Ingleton ឆ្នាំ១៩៩៣ ៥២នាទី ភាសាដើម មានអក្សរអង់គ្លេសរត់ពីក្រោម
ក្រោមការដឹកនាំរបស់ ប៉ុល ពត សិល្បករខ្មែរជាង៩០%ត្រូវបានសម្លាប់ ក្នុងនោះនាដិកានៃក្រុមរបាំព្រះរាជទ្រព្យក៏ត្រូវបាត់បង់ជីវិតផងដែរ។ ក្នុងនាមជាសិល្បការិនីម្នាក់ដែលនៅមានជីរិតពីរបបខ្មែរក្រហម លោកយាយ ឯម ធាយ បានត្រឡប់មកបង្កើតក្រុមរបាំបុរាណឡើងវិញក្រោយពេលដែលរបបដ៍ឃោរឃៅមួយនេះបានដួលរលំ។
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។