ពិព័រណ៍រូបថត The Urgency of Connectivity
ថ្ងៃទី៣ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
សូមអញ្ជើញសាធារណជនចូលរួមទស្សនាពិព័រណ៍រូបថតក្រោមប្រធានបទ ៖ “The Urgency of Connectivity”
និស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ដែលបានចូលរួមក្នុងកម្មវិធី Giga Photo Mentorship 2026 គាំទ្រដោយយូនីសេហ្វ (UNICEF) នឹងរៀបចំការតាំងពិព័រណ៍ស្នាដៃដ៏គួរឱ្យស្ញប់ស្ញែងរបស់ពួកគេ ក្រោមប្រធានបទ ៖ “The Urgency of Connectivity” ។
អ្នកថតរូបវ័យក្មេងរបស់យើងនឹងធ្វើការបកស្រាយប្រធានបទផ្សេងៗទៅតាមរូបភាពដែលផ្ដិតដោយកញ្ចក់កាមេរ៉ា ដោយប្រែក្លាយទៅសាច់រឿងដ៍មានឥទ្ធិពលអំពីរបៀបដែលការប្រើឌីជីថលបង្កើតជាឱកាស បរិយាបន្ន និងអនាគត។
កម្មវិធីបើកសម្ពោធពិព័រណ៍នឹងប្រព្រឹត្ដទៅ៖
ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦
វេលាម៉ោង ៥:០០ ល្ងាច ដល់ ៧:០០ យប់
ទីតាំងមជ្ឈមណ្ឌលបុប្ផាណា ផ្ទះលេខ ៦៤ ផ្លូវ ២០០ រាជធានីភ្នំពេញ
សូមចុះឈ្មោះចូលរួមកម្មវិធីសម្ពោធនៅទីនេះ
យើងខ្ញុំរងចាំទទួលស្វាគមន៍លោកអ្នកនៅទីនោះដើម្បីចូលរួមអបអរសាទរអ្នកនិទានរឿងវ័យក្មេងដ៏របស់យើង។