កម្មវិធីពិភាក្សាចែករំលែកជាក្រុម៖ ការចងចាំ ភាពធន់ និងការចាប់បដិសន្ធិឡើងវិញ តាមរយៈរូបថតរបាំខ្មែររបស់លោក Gerald F. Kelly

ធ្វើបទបង្ហាញដោយអ្នកស្រាវជ្រាវ Joshua Hoskin

សារមន្ទីរអង់គ្លេស គឺជាទីកន្លែងនៃការប្រមូលផ្តុំរូបថតជិត៩០០សន្លឹក របស់ក្រុមរបាំចំនួនពីរ នៅដើមសតវត្សទី២០ គឺក្រុមរបស់ព្រះបាទស៊ីសុវត្ថិមុនីវង្ស និងក្រុមល្ខោនដែលទទួលបានការគាំទ្រពីរដ្ឋបាលអាណានិគមបារាំង។ រូបថតទាំងនេះ ដែលទំនងជាថតដោយជនជាតិអង់គ្លេស លោក Gerald F. Kelly ផ្តល់នូវកំណត់ត្រាដ៏ស្រស់ស្អាត និងទូលំទូលាយអំពីសម្លៀកបំពាក់ និងក្បាច់របាំខ្មែរ ដូចដែលមាននៅក្នុងឆ្នាំ១៩៣៧។ សមុច្ច័យនេះ រួមមានរូបស្ត្រីចំនួនដប់បួននាក់ ក្នុងនោះក៏មានរូបសាស្ត្រាចារ្យ ជា សាមី កាលវ័យក្មេងផងដែរ។

កម្មវិធីចែករំលែកនេះ នឹងត្រូវធ្វើឡើងអមដោយការបង្ហាញរូបភាពជាច្រើន ដែលអនុញ្ញាតឱ្យអ្នករបាំ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជន បានចែករំលែកគំនិត និងអារម្មណ៍របស់ខ្លួន។ បន្ទាប់ពីការណែនាំខ្លីៗអំពីប្រវត្តិនៃរូបថត អ្នកចូលរួមនឹងត្រូវបានអញ្ជើញឱ្យពិភាក្សាអំពីរូបភាពនៅក្នុងវគ្គចែករំលែកជាក្រុម។ យើងសង្ឃឹមថាការចែករំលែកអនុស្សាវរីយ៍រួមគ្នានេះ ទាំងការចងចាំផ្ទាល់ខ្លួន និងការចងចាំដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ អាចជួយផ្តល់ជីវិតដល់អ្នករបាំនៅក្នុងរូបថតទាំងនោះ។ វគ្គនេះ ក៏នឹងផ្តល់ជាវេទិកាសម្រាប់ការគិតរួមគ្នាលើតួនាទីនាពេលអនាគត របស់រូបថតទាំងនោះ ក្នុងនាមជាបណ្ណសាររបាំមុនសម័យខ្មែរក្រហម ដោយសង្ឃឹមថារូបថតទាំងនោះ នឹងក្លាយជាធនធាននៃការបង្រៀនដ៏មានតម្លៃ សម្រាប់អ្នករបាំនាពេលបច្ចុប្បន្ន។

ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៦ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • December 19, 2025 · 6:00 pm
  • Bophana Center
  • Conferences

hacklink panel |
deneme bonusu veren siteler |
casino siteleri |
gamdom |
şans casino |
vidobet |
vidobet |
vidobet güncel giriş |
vidobet giriş |
casinolevant |
casinolevant |
casinolevant |
şans casino |
şans casino |
casinolevant giriş |
casino şans |
şans casino giriş |
casino levant |
casino şans |
casino şans |
levant casino |
bahislion |
lidyabet |
lidyabet |
casinolevant |
casinolevant |
casinolevant |
gamdom |
gamdom giriş |
gamdom |
casinolevant |
casinolevant |
casinolevant |
boostaro |
bahislion |
boostaro |
cialis |
sightcare |
uc satın al |
sosyobase |
instagram ücretsiz takipci hilesi |
gamdom |
casinolevant |
casinolevant |
casinolevant |
casinolevant