សង្គ្រាមជនកំសាក
ដឹកនាំរឿងដោយ David A. Feingold, ឆ្នាំ១៩៩៥ រយៈពេល៥៤នាទី និយាយភាសាអង់គ្លេស
ក្រោយសម័យខ្មែរក្រហម កម្ពុជានៅតែបន្តប្រយុទ្ធនឹងខ្មោចនៃសង្គ្រាម។ ការគ្របដណ្ដប់នៃគ្រាប់មីននៅតាមភូមិជនបទនៅតែជាគ្រោះថ្នាក់មួយ និងគំរាមដល់អាយុជីវិតជនស្លូតត្រង់ជាប្រចាំ។ ភាពយន្តឯកសារនេះធ្វើការសម្ភាសន៍ជាមួយជនស៊ីវិលដែលធ្លាប់ឆ្លងកាត់ការស្លាប់ និងពិការភាព។
ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។