ស្រមោលនៃភាពងងឹត
ដឹកនាំរឿងដោយលោក អ៊ីវ៉ុង ហែម ឆ្នាំ១៩៨៧ រយៈពេល១ម៉ោង ៥១នាទី និយាយភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ស្រមោលនៃភាពងងឹត ជាខ្សែភាពយន្តដំបូងគេដែលផលិតបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ រឿងនេះនិយាយអំពីគ្រួសារមួយដែលត្រូវបានខ្មែរក្រហមប្រហារជីវិត បន្ទាប់ពីកូនប្រុសពៅបានចម្អិនបាយដោយសម្ងាត់នៅក្នុងព្រៃ។ មានតែកូនប្រុសច្បងម្នាក់គត់ដែលអាចរត់គេចខ្លួនបាន។
ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។